Joe Cole ទាយ​ថា​ក្រុម​មួយ​នេះ​នឹង​ឈ្នះ​ពាន Premier League រដូវកាល​នេះ

  • 2021-11-10 07:05:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Joe Cole បាន​ទាយ​ទុក​ថា Chelsea នឹង​ឈ្នះ​ពាន Premier League នៅ​រដូវ​កាល​នេះ នាំ​មុខ Manchester City និង Liverpool។

ក្រុម​តោ​ខៀវ​ Chelsea បច្ចុប្បន្ន​កំពុង​ឈរ​កំពូល​តារាង បន្ទាប់​ពី​លេង​១១​ប្រកួត មាន​៣​ពិន្ទុ​លើ​ក្រុម Man City និង West Ham និង​ដាច់​៤​ពិន្ទុ​ពី Liverpool។ Man Utd ដែល​គេ​រំពឹង​ជា​ក្រុម​ប្រជែង​ពាន​​មុន​ពេល​ចាប់​ផ្ដើម​រដូវ​កាល គម្លាត​ក្រោម​៩​ពិន្ទុ​ពី​ក្រុម Thomas Tuchel។

Cole ដែល​ធ្លាប់​ឈ្នះ​ពាន​ Premier League ៣​ដង​អំឡុង​ពេល​៧​រដូវ​កាល​នៅ​កីឡដ្ឋាន Stamford Bridge បាន​គិត​ថា Chelsea មាន​សង្ឃឹម​ឈ្នះ​ពាន​ច្រើន​ជាង​គេ​នៅ​រដូវ​កាល​នេះ។

Colde បាន​និយាយ​ថា Chelsea នឹង​ឈ្នះ​ពាន​លីគ។ លោក​ទស្សនា​ពួក​គេ​លេង​គ្រប់​ប្រកួត ហើយ​ពួក​គេ​ពិត​ជា​ខ្លាំង​មែន។ ពួក​គេ​មិន​ងាយ​របូត​គ្រាប់​បាល់​ទេ ហើយ​ការ​ការពារ​គឺ​ជា​ផ្នែក​សំខាន់​បំផុត​នៃ​ក្រុម​សម្រាប់​ការ​ឈ្នះ​ពាន​មួយ។ លោក Tuchel បាន​នាំ​ Chelsea ​ទទួល​បាន​ជ័យជម្នះ​ច្រើន ចាប់​តាំង​ពី​ចូល​ជំនួស​កន្លែង Frank Lampard កាល​ពី​ខែ​មករា៕ ​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម
អត្ថបទថ្មី