Pogba អាច​នឹង​អវត្តមាន​ពី​ប្រកួត​ទាំង​អស់​ នៅ​​ចុង​ឆ្នាំ​២០២១​នេះ​

  • 2021-11-10 13:16:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Paul Pogba ត្រូវ​បាន​ក្រុម​ជម្រើស​ជាតិ​បារាំង​សន្និដ្ឋាន​ថា​ អាច​នឹង​អវត្តមាន​ពី​ប្រកួត​ចន្លោះ​ពី​ ៦សប្ដាហ៍​ ទៅ​ដល់​៨សប្ដាហ៍​ ក្រោយ​មាន​បញ្ហា​របួស​ភ្លៅ​ខាង​ស្ដាំ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ BBC កាល​ពី​ម្សិលមិញ​នេះ​។

កាល​ពី​ថ្ងៃ​ច័ន្ទ​ ទី​០៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១កន្លង​ទៅ​នេះ​ ក្នុង​កំឡុង​ពេល​ដែល​ខ្សែ​បម្រើ​កំពុង​ហ្វឹកហាត់​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​បារាំង​របស់​ខ្លួន​សុខ​ៗ​ ដើម្បី​ត្រៀម​ប្រកួត​ World Cup វគ្គ​ជម្រុះ​តទល់នឹង​ក្រុម​ជម្រើស​ជាតិ​កាហ្សាក់ស្ថាន និង​ក្រុម​ជម្រើស​ជាតិ​​ហ្វាំងឡង់​ ក៏​ស្រាប់​តែ​មាន​តែ​មាន​របួស​ភ្លៅ​នេះ​ ហើយ​ខាង​ជម្រើស​ជាតិ​បារាំង​ក៏​បាន​សម្រេច​ដក​ឈ្មោះ​ចេញ​ពី​ប្រកួត​ទាំង​ពីរ​នេះ​តែ​ម្ដង​។

នៅ​ក្នុង​ថ្ងៃ​នេះ​ Pogba ក៏​បាន​បង្ហោះ​ពី​ស្ថានភាព​របួស​របស់​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម​ Instagram ផង​ដែរ​ដោយ​បាន​និយាយ​ថា​ គេ​មាន​របួស​បន្តិច​ប៉ុណ្ណោះ​ ដោយ​រង់​ចាំ​ការ​ពិនិត្យ​ជាក់លាក់​នៅ​ថ្ងៃ​ស្អែក​ ហើយ​សន្យា​ថា​នឹង​ត្រលប់​មក​វិញ​ លេង​ឲ្យ​បាន​ល្អ​ជាង​មុនៗ​ទៀត​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ បើ​ Pogba ពិត​ជា​ត្រូវ​ការ​ពេល​ព្យាបាល​របួស​យូរ​ដូច​ការ​សន្និដ្ឋាន​ខាង​លើ​មែន​ កីឡាករ​​នេះ​អាច​នឹង​អវត្តមាន​ពី​ប្រកួត​ច្រើន​រហូត​ដល់​ចុង​ឆ្នាំ​នេះ​ជាង​ ១២ប្រកួត​៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម