iPhone 13 Pro ពាក់ចង្កូមដាយណូស័រពិតៗ តម្លៃ ៨៦១០ដុល្លារ ផលិតតែ៧គ្រឿងលើលោក

  • 2021-11-12 02:57:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនរបស់រុស៊្សី Caviar ដែលជំនាញរចនាគ្រឿងបំពាក់គ្រឿងអលង្ការមានតម្លៃថ្លៃៗ ដូចជាពេជ្រឬមាស លើទូរសព្ទនិងឧបករណ៍ផ្សេងៗ ទើបបញ្ចេញ iPhone 13 Pro/Pro Max ត្រកូលដាយណូស័រ Tera series មាន៣គ្រឿង ដែលប្រើធ្មេញដាយណូស័រពិត គ្រឿងពេជ្រ១០០០គ្រាប់ និងមាសផងដែរ។

ទី១ជា iPhone 13 Pro Tyrannophone មានឆ្លាក់ណាណូស័រ T-Rex នៅពីក្រោយ ហើយពិសេសនោះ គឺប្រើបំណែកធ្មេញពី T-Rex ពិតៗ ដែលមានអាយុកាល ៨០លានឆ្នាំ។ ទូរសព្ទនេះស្រោបដោយមាស និងមានភ្នែកណាយណូស័រ ជាជ័រឈើធ្វើពីផូស៊ីលមើលទៅដូចពិតៗ។

Caviar ផលិតទូរសព្ទនេះមកជា Limited Edition ដែលមានតែ ៧គ្រឿង ប៉ុណ្ណោះ។ ដោយតម្លៃដាក់លក់ ៨៦១០ដុល្លារ និង ៩១៥០ដុល្លារ ចំពោះ iPhone 13 ម៉ូឌែល Pro និង Pro Max។

ដោយឡែក២គ្រឿងទៀតជា iPhone 13 Pro Monsterphone ផលិតដោយប្រើបន្ទះទីតានីញ៉ូមរឹង មានរាងឆូតក្រចករបស់ណាយណូស័រ និង iPhone 13 Pro Teradiamond ដាំដោយពេជ្រចំនួន ១០២៤គ្រាប់។

វាទាំងពីនេះមានតម្លៃចាប់ពី ៧៧៦០ដុល្លារ និង ៤៩២៤០ដុល្លារ ឡើងទៅ។

គួរបញ្ជាក់ថា ទូរសព្ទត្រកូលដាយណូស័រទាំង៣ ត្រូវបានច្នៃផលិតពី iPhone 13 Pro / Pro Max ដែលមានទំហំ 1TB តែប៉ុណ្ណោះ៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កុសល

អត្ថបទពេញនិយម