De Bruyne ​ថា Man City ​ហាត់តែ​១០​នាទី​ទេ ​មុន​ប្រកួត​ទល់ Man Utd ​

  • 2021-11-12 03:34:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​បម្រើ ​Kevin de Bruyne ​បាន​អះអាង​ថា​ក្រុម Manchester City ​បាន​ត្រៀម​ខ្លួន​ហ្វឹកហាត់​ប្រកួត​ទល់​ក្រុម Manchester United ​តែ​១០​នាទី​ប៉ុណ្ណោះ ​មិន​ច្រើន​ដូច​ត្រៀម​ប៉ះ​ក្រុម​ដទៃ​នោះ​ទេ។

​ក្នុង​ការ​ប្រកួត​ Manchester Derby ​កន្លង​ទៅ​នេះ​ដែរ ​ក្រុម Man City ​ជា​អ្នក​យក​ឈ្នះ​ក្នុង​លទ្ធផល ២-០ ​ដោយ​បិទ​ក្រុម Man Utd ​មិន​ឱ្យ​មាន​បាល់​លេង​នោះ​ទេ។ ​ដោយ​គេ​មើល​ឃើញ​ថា​ក្រុម​របស់​លោក Pep ​ហាក់​ដូចជា​ដឹង​ច្បាស់​និង​យល់​ពី​របៀប​លេង ​ធ្វើ​ឱ្យ​ក្រុម​របស់​លោក Ole ​មិន​អាច​វាយ​បក ឬ​បង្កើត​ឱកាស​អ្វី​ឡើយ ពោល​គឺ​មាន​ឱកាស​ស៊ុត​ចំ​គោលដៅ​បាន​តែ​១​ជើង​គត់។

​ទាក់ទង​នឹង​ប្រកួត​នេះ​ដែរ Kevin de Bruyne ​ខ្សែ​បម្រើ​របស់ Man City ​បាន​និយាយ​ថា​៖ ”នៅ​ថ្ងៃ​មុន​ប្រកួត​មក​ដល់ ​ជា​ធម្មតា​យើង​ហ្វឹកហាត់​ខ្លាំង​ជា​តាក់តិច ​អាស្រ័យ​ទៅ​លើ​របៀប​នៃ​គូ​ប្រកួត​យើង​លេង។ តែ​មុន​ប៉ះ United ​លោក Pep ​បាន​និយាយ​ថា​យើង​មិន​ដឹង​ថា​ពួកគេ​លេង​របៀប​មិច​ទេ ​ហើយ​បន្ទាប់​មក​យើង​ក៏​បាន​ឈប់​ហាត់ ​ក្រោយ​ពី​ហាត់​បាន​ត្រឹម​តែ​១០​នាទី​ប៉ុណ្ណោះ”៕

ប្រភព៖ Dailymail   អត្ថបទ៖ វ៉ាន់ សាក់