វិញ្ញាសា​វ៉ៃ​យក​ពិន្ទុ​បានមេដាយ​មាស​ ចុះ​វិញ្ញាសា​ ៣ទល់៣​ លទ្ធផល​យ៉ាង​ម៉េច​វិញ...​

  • 2021-11-15 02:29:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​រង្វាន់​ប៊ូល​ និង​ប៉េតង់​ពិភពលោក​ផ្នែក​នារី-យុវជន ​លើក​ទី១៨​ ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​អេស្ប៉ាញ​បាន​បិទ​បញ្ចប់​ទៅ​ហើយ។​ ងាក​ទៅ​មើល​លទ្ធផល​វិញ​ចំពោះ​វិញ្ញាសា​វ៉ៃ​យក​ពិន្ទុ​ (Shooting)​ នោះ​គឺ​កីឡា​ការិនី​ អ៊ុក​ ស្រីមុំ​ ឈ្នះ​មេដាយ​មាស​ ដោយ​ប្រកួត​យក​ឈ្នះ​ថៃនៅវគ្គផ្ដាច់ព្រ័ត្រលទ្ធផល​ ៣៧​ ទល់​ ២៩។​

រូបភាពរបស់សហព័ន្ធ

**ចំណែក​វិញ្ញាសា​ផ្នែក​នារី​ ៣ទល់៣​** វិញ​ក្រុម​កម្ពុជា​ពុំ​ទទួល​បាន​ចំណាត់​ថ្នាក់​នោះ​ទេ​ ពោល​ដោយ​សារ​ភ្លាត់​ចាញ់​ប្រទេស​ Tunisie​ ដោយ​លទ្ធផល​ ២-១៣​ ត្រូវ​ធ្លាក់​ត្រឹម​វគ្គ​ ១/៨។​ ដូច្នេះ​សម្រាប់​ការ​ប្រកួត​ពិភពលោក​ផ្នែក​នារី-​យុវជន​ លើក​ទី១៨​ នេះ​ក្រុម​កម្ពុជា​ឈ្នះ​បាន​មេដាយ​មាស​១គ្រឿង។​ ប៉ុន្តែ​រង់ចាំ​មើល​ការ​ប្រកួត​ពិភពលោក​ផ្នែក​បុរស​បន្ត​ទៀត​ដែល​ក្រុម​កម្ពុជា​នឹង​បញ្ជូន​ទៅ​លេង​លើ​២​វិញ្ញាសា​ គឺ​ក្រុម​ ៣ទល់៣​ និង​វ៉ៃ​យក​ពិន្ទុ។​ ការ​ប្រកួត​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១៩ ​ដល់​ ២១​ វិច្ឆិកា​ ២០២១​ នេះ​នៅ​ប្រទេស​អេស្ប៉ាញ៕​

រូបភាពរបស់សហព័ន្ធ
លទ្ធផលក្រុម ៣ទល់៣

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម