កម្មវិធី «បុណ្យ​អុំទូក​ផ្សារ​យើង» នៅ​ផ្សារទំនើបអុីអន ម៉ល សែន​សុខ ស៊ីធី រីក​រាយ​ជាមួយ​នឹង​ការ​បញ្ចុះ​តម្លៃ​ពិសេស

  • 2021-11-16 06:19:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដើម្បី​ចូលរួម​អប​អរ​ដល់​ព្រះ​រាជពិធី​បុណ្យ​អុំ​ទូក​នា​ពេល​ខាង​មុខ ផ្សារទំនើប​អុីអន ​ម៉ល សែន​សុខ​ ស៊ីធី នឹងរៀប​ចំ​កម្ម​វិធី​មួយ​ដែលមាន​ឈ្មោះ​ថា «បុណ្យ​អុំទូក​ផ្សារ​យើង» ខណៈ​ដែល​កម្មវិធី​ពិសេស​នេះ នឹង​មានការ​​ផ្តល់​ជូន​នូ​វការ​បញ្ចុះតម្លៃ និង​ប្រម៉ូសិន​ជាច្រើន​សន្ធឹកសន្ធាប់​លើ​មុខ​ទំនិញ​ពី​យីហោ​ល្បី​ៗ​។

ក្រៅពីការ​អប​អរ​ពិធីបុណ្យ​អុំ​ទូក​ ការ​ផ្តល់ជូនពិសេស​នេះ ក៏​​មាន​គោល​បំណង​ក្នុងការ​បង្កើត​ភាព​រីក​រាយ​ដល់​អថិ​ជន​ដែល​ទៅ​ទិញឥវ៉ាន់ និង​ទៅកម្សាន្ត​នៅផ្សារ​ទំនើបផង​ដែរ ក៏ដូច​ជា​ ផ្តល់​ជូន​​កា​ដូអនុស្សាវរីយ៍​ដល់​អតិ​ថិ​ជន​ ដែល​តែង​តាំ​គាំទ្រផ្សារ​ទំនើប​អុីនអន ម៉ល សែន​សុខ ស៊ី​ធី ផង​ដែរ​។

ជាមួយ​គ្នានេះ លោក​អ្នកអាច​រីក​រាយ​ជាមួយនឹង​ការ​​​ចូល​រួម​លេង​ហ្គេម​ជាមួយនឹងកម្មវិធី «បុណ្យ​អុំទូក​ផ្សារ​យើង» ដើម្បី​ឈ្នះ​រង្វាន់​ជាច្រើន​។ ការ​ចំណាយ​លើ​មុខ​ទំនិញ​នានានៅផ្សារ​ទំនើប អុីអន ម៉ល សែនសុខ ស៊ីធី កាន់​តែ​ច្រើន លោក​អ្នក​នឹង​មាន​ឱកាស​ឈ្នះ​កាន់​តែច្រើន តាមរយៈ​ការ​បង្វិលកង់​​រង្វង់ ដើម្បី​ឈ្នះ​រង្វាន់ និង​កា​ដូនានា​។

លោក​អ្នក​នឹង​មាន​ឱកាស​បង្វិល​រង្វង់មួយ​លើក ដើម្បី​ឈ្នះ​រង្វាន់ ​លោក​អ្នក​ចំណាយ​លើ​ទំនិញ​នានា អស់​ទឹកប្រាក់ចំនួន​១០​ដុល្លារ​។ មិនត្រឹម​តែ​ប៉ុណ្ណោះ ប្រសិន​បើ​អ្នក​បាន​ចំណាយ​ចាប់ពី២0​ដុល្លារ​ឡើង​ទៅ លោក​អ្នកនឹង​មានឱកាស​បង្វិល​យក​រង្វាន់​ធំ​ជាច្រើន​និងទទួលបាន​កាដូជា​អំបុក និង​ស្មុក​​។

កម្មវិធី «បុណ្យ​អុំទូក​ផ្សារ​យើង» នឹងប្រព្រឹត្ត​ទៅ​ត្រឹម​តែ​រយៈពេល​២​ថ្ងៃ​ប៉ុណ្ណោះ ពោល​គឺ​ចាប់​ពីថ្ងៃ​ទី​១៩ ដល់ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២១ ហេតុនេះ សូម​កុំ​ខក​ខាន​ឲ្យ​សោះ។

ក្រៅពី​កម្មវិធី​នេះ លោក​អ្នក​ក៏​​អាច​រីក​រាយ​ជាមួយ​នឹង​ការ​ផ្តល់​ជូន​ពិសេស និងការ​បញ្ចុះ​តម្លៃ​ដ៏​អស្ចារ្យ​ពី​ម៉ាក​យី​ហោ​ល្បី​ៗនៅកន្លែង​តែ​មួយ​​ក្នុង​កម្ម​វិធី​ Water Festival Pop Up Store ផង​ដែរ ខណៈ​ដែល​កម្មវិធី​ដែល​ប្រមូល​​ទំនិញ​ពីហាង​ល្បី​ៗ​មួយនេះ នឹង​បន្ត​ចាប់ផ្តើម​ដំណើរ​ការ​​ពី​ពេលនេះ ​រហូត​ដល់​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២១​។

ព្រឹត្តិការណ៍​ដ៏​ពិសេស និង​ការ​ផ្តល់​ជូន​ប្រូម៉ូ​សិនមិន​ធ្លាប់​​មានមួយនេះ នឹង​ត្រូវ​រៀប​ចំ​ឡើង​នៅ​ជាន់ទី១ ទល់មុខ​បញ្ជរ​ព័ត៌មាន ដោយ​មានការ​ចូល​រួមគាំទ្រពីហាង​ទំនិញ​ដែលមាន​​យីហោ​ល្បី​ៗ​ជាច្រើន​ដូច​ជា Ipanema, Daiso, 7th Street, PDM Closets, G2000, Ella Brand, Toys & Me និង Baleno ជា​ដើម​។

ហេតុនេះ កុំ​ភ្លេច​ចូល​រួម​ជាវ និង​បង្កើត​ភាព​សប្បាយ​រីក​រាយ​ទាំង​អស់ ក៏ដូច​ជា​​ទទួល​បាន​ការ​បញ្ចុះ​តម្លៃពិសេស ព្រោះការ​ផ្តល់​ជូន​នេះ មាន​កំណត់​​៕

ដើម្បី​ដឹង​កាន់​តែ​ច្បាស់​ទៀត​ពីព័ត៌​មាននានា កម្មវិធី​ប្រូម៉ូ​សិន​ផ្សេង​ៗ​ ក៏ដូច​ជា​កម្ម​វិធី​កម្សាន្ត​នានា សូម​ចូល​ទៅកាន់​ផេក Facebook៖ Aeon Mall Sen Sok City

ឬ​វេបសាយ៖ aeonmall-sensokcity.com

អត្ថបទ៖ In Sopheng