មកស្គាល់វីដេអូលើ YouTube មានអ្នកទស្សនាច្រើនបំផុត

  • 2021-11-21 05:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

YouTube ជាជង្រុកវីដេអូដ៏ធំលើលោក ដែលបណ្ដុំទៅដោយមាតិកាវីដេអូជាច្រើនប្រភេទ ចម្រុះជាតិសាសន៍ ហើយថ្ងៃនេះ យើងនឹងបង្ហាញអ្នកទាំងអស់គ្នាថា តើកំពូលវីដេអូណាមួយនៅលើ YouTube ដែលមានអ្នកទស្សនាច្រើនបំផុត។

ទី៥. បទចម្រៀង See You Again - ទស្សនា ៥,៣ ពាន់លានដង ច្រៀងដោយ Wiz Khalifa និង Charlie Puth បង្ហោះនៅ ឆ្នាំ២០១៥

ទី៤. បទចម្រៀង Shape of You - ទស្សនា ៥,៥ ពាន់លានដង ច្រៀងដោយ Ed Sheeran បង្ហោះនៅ ឆ្នាំ២០១៧

ទី៣. បទចម្រៀង Johny Johny Yes Papa - ទស្សនា ៥,៩ ពាន់លានដង បង្ហោះដោយឆានែល LooLoo Kids នៅ ឆ្នាំ២០១៦

ទី២. បទចម្រៀង Despacito - ទស្សនា ៧,៦ ពាន់លានដង ច្រៀងដោយ Luis Fonsi និង Daddy Yankee បង្ហោះនៅ ឆ្នាំ២០១៧

ទី១. បទចម្រៀង Baby Shark Dance - ទស្សនា ៩,៦ ពាន់លានដង បង្ហោះដោយឆានែល Pinkfong Baby Shark នៅ ឆ្នាំ២០១៦

សរុបមក វីដេអូចំនួន៥ មានអ្នកទស្សនាច្រើនបំផុតលើ YouTube គឺសុទ្ធតែជាវីដេអូប្រភេទចម្រៀងទាំងអស់ នេះបើយោងទៅតាមប្រភពពី Wikipedia គិតត្រឹមពាក់កណ្ដាល ខែវិច្ឆិកា ឆ្នាំ២០២១៕

ប្រភព៖ Wikipedia   ប្រែ​សម្រួល៖ កុសល