បោះបង់​ការ​ប្រកួត​ភ្លាម​ៗ ក្រោយ Payet ត្រូវ​ក្បាល​មួយ​ដប​ទឹក​ពី​អ្នក​គាំទ្រ​ Lyon

  • 2021-11-22 02:09:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​កាល​ពី​ថ្ងៃ​អាទិត្យ​ក្នុង​ Ligue 1 រវាង​ក្រុម Loyon និង Marseille ត្រូវ​បាន​បោះបង់​ បន្ទាប់​ពី​ Dimitri Payet ត្រូវ​បាន​អ្នក​គាំទ្រ​គប់​មួយ​ដប​ទឹក​នៅ​នាទី​ទី​៥។

ក្រោយ​ហេតុការណ៍​កើត​ឡើង កីឡាករ Marseille ទាំង​អស់​ត្រូវ​បាន​នាំ​ចូល​ក្នុង​ដោយ​អាជ្ញាកណ្ដាល។ ហើយ​បន្ទាប់​ពី​រង​ចាំ​ជា​យូរ​កីឡាករ​របស់ Marseille មិន​បាន​ត្រឡប់​ចូល​ទីលាន​វិញ​ឡើយ។

ជិត​២​ម៉ោង​បន្ទាប់​ពី​ការ​ប្រកួត​បាន​បញ្ឈប់ ជា​ផ្លូវការ​​ប្រកួត​នេះ​ត្រូវ​បាន​បោះបង់។ នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល Payet ជួប​បញ្ហា​ជាមួយ​ដប​ទឹក​​ដែល​កើត​ឡើង​ក្នុង​បាល់ទាត់​ប្រទេស​បារាំង។

ការ​ប្រកួត​របស់ Marseille ជាមួយ Nice កាល​ពី​ខែ​សីហា​ក៏​បាន​បោះបង់​ដូច​គ្នា ពេល​ដែល​អតីត​កីឡាករ​របស់ West Ham បាន​គប់​ដប​ទឹក​ទៅ​​អ្នក​ទស្សនា បង្ក​ឲ្យ​អ្នក​គាំទ្រ​ខឹង​រត់​ចូល​ក្នុង​ទីលាន។ ពេល​នោះ Nice ត្រូវ​ដក​២​ពិន្ទុ ខណៈ Payet ជាប់​បម្រាម​ពីរ​ប្រកួត៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ