សុខ ធី​​ដាក់​មួយ​ឃ្លា​ឌឺ ក្រោយ​ឃើញ​រូប​មេកណាំ​រំុ​របួស​ខ្លួន

  • 2021-11-22 07:11:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ខ្មែរ​សុខ ធី​បាន​ប្រកួត​ចាញ់​កីឡាករ​ថៃ​មេណាំ​​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ដោយ​ពិន្ទុ លើ​សង្វៀន​ប៉ុស្តិ៍​លេខ​៧​ថៃ។

វាយ​ក្នុង​តំណែង​រង​គូ​ឯក អ្នក​ទាំង​ពីរ​បាន​ប្រកួត​​៥​ទឹក​ពេញ ខណៈ​អាជ្ញាកណ្ដាល​សម្រេច​ឲ្យ​មេណាំ​ទទួល​បាន​ជ័យជម្នះ។ មតិ​ជា​ច្រើន​ជា​ពិសេស​អ្នក​គាំទ្រ​​ខ្មែរ​មើល​ឃើញ​ថា សុខ​ ធី​មិន​សម​ចាញ់​សោះ ព្រោះ​វាយ​ចូល​ច្រើន​ ជា​ពិសេស​ទឹក​៣​និង​៤។

អ្នក​គាំទ្រ​មួយ​ចំនួន​មើល​ឃើញ​ថា អាច​មក​ពី​ប្រកួត​ក្នុង​ទឹក​ដី​គេ​ ទើប​សុខ​ ធី​មិន​អាច​ឈ្នះ​ប្រកួត​នេះ។ យ៉ាណាមិញ ក្រោយ​ប្រកួត​នេះ​ចប់​មេណាំ​ត្រូវ​បាន​នាំ​ទៅ​ពិនិត្យ X-Ray ភ្លាម​ៗ​ ក្រោយ​​របួស​ឆ្អឹង​ជំនី​ដោយ​សារ​ត្រូវ​រន្ទះ​ជើង​របស់​សុខ ធី។

ក្រោយ​ពី​បាន​ឃើញ​រូប​របួស​របស់​មេកណាំ​លើ​បណ្ដាញ​សង្គម សុខ ធី​បាន​ពោល​ពាក្យ​មួយ​ឃ្លា​ថា៖ "​ជួយ​ជាកម្លាំង​ចិត្តឲ្យ​ណាបាទ"។ អ្នក​ប្រដាល់​ដែល​មាន​ដើម​កំណើត​ពី​ខេត្ត​បន្ទាយមានជ័យ​ក៏​បាន​សុំទោស​អ្នក​គាំទ្រ​ដែល​មិន​អាច​​ទទួល​បាន​ជ័យជម្នះ​ក្នុង​ប្រកួត​នេះ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម