តោះ ! មកដឹងតម្លៃនៃឈុតMGI ២០២១កំពុងល្បី ហើយរយៈពេលនៃការប៉ាក់ឌីនក៏មិនធម្មតាដែរ

  • 2021-11-23 04:43:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជាគួរឲ្យសរសើរខ្លាំងណាស់ ដែលឈុតដ៏ល្អឥតខ្ចោះនៃឈុត «ក្សត្រីក្រុងកម្ពុជានៃវប្បធម៏អរិយធម៏» ចំណាយពេលមិនពេញលេញនៃចំនួនថ្ងៃដែលធ្វើផងបានធ្វើឲ្យឈុតនេះមានអ្នកសរសើរគ្រប់គ្នា រីឯតំលៃវិញក៏ថ្លៃមិនធម្មតាដែរ ។

បន្ទាប់ពីស្ថាប័ន Miss Grand Cambodia បានបង្ហាញជាផ្លូវការនូវឈុតតំណាងជាតិ «ក្សត្រីក្រុងកម្ពុជានៃវប្បធម៏អរិយធម៏» ដែលគ្រងដោយ Miss Grand Cambodia ២០២១ កញ្ញា ប៉ូគឺមហេង សុតធីតា យកទៅក្រកួតនៅលើឆាកអន្តរជាតិរហូតមានអ្នកគាំទ្រចែករំលែកនិងសរសើរយ៉ាងខ្លាំង ពីឈុតតំណាងជាតិមួយនេះ រហូតធ្វើឲ្យ អ្នកច្នៃម៉ូតវ័យក្មេង លោក លីភក្រ្តារដ្ឋហ្វុង មានក្តីរំភើបរួមទាំងមោទកភាពយ៉ាងខ្លាំងចំពោះឈុតនេះ ។

អ្នកច្នៃម៉ូតវ័យក្មេង លោក លីភក្រ្តារដ្ឋហ្វុង បានប្រាប់ Sabay ឲ្យដឹងថា ចំពោះឈុតនេះគឺលោកធ្វើគ្នា២នាក់ដៃគូរួមទាំងក្រុមការងារមួយចំនួននៅក្នុងស្ថាប័ន Miss Grand Cambodia ហើយនិងអ្នកកាត់ដេរថែមទៀតផង ដោយចំណាយពេលល្ងាចៗឡើងពេលខ្លួនចេញពីធ្វើការរហូតដល់យប់ដោយចំណាយពេលត្រឹមតែ ១១ថ្ងៃប៉ុណ្ណោះ ហើយចំពោះតួឈុតហូលខ្មែរ ដែលត្បាញដោយដៃសុទ្ធសាទនេះ គឺមានអាយុកាលជាង ៥ឆ្នាំ មកហើយ ។

អ្នកច្នៃម៉ូតវ័យក្មេងរូបនេះបានបន្ថែមទៀតថា ចំពោះឈុតមួយនេះគឺជាស្នាដៃទី១របស់លោកដែលបានធ្វើវាឡើង ដោយយកឈុតព្រះសីហនុមកច្នៃថ្មីធ្វើជាឈុតតំណាងជាតិរបស់MGI ២០២១នេះ ។ លីភក្រ្តារដ្ឋហ្វុងនិយាយថា «ចំពោះការប៉ាក់ឌិនគឺពិបាកណាស់បង គឺយើងត្រូវការដោតម្ជុលម្តងមួយៗប្រើអារម្មណ៏ក្នុងការឌីន ហើយធ្វើពេលយប់ទៀត វាពិតជាច្រើនខ្លាំងដូចនេះ ត្រូវប្រើពេលវេលាយូរចំណែកថវិការវិញក៏ចំណាយច្រើនដែរ រហូតមួយពាន់ដុល្លាជាងឯណោះ »

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម