តាំង​ពី​​បង្កើត​ពាន​ Suzuki Cup មក​មាន​តែ​៤​ប្រទេស​​ប៉ុណ្ណោះ​​ធ្លាប់​ឈ្នះ​ជើង​ឯក

  • 2021-11-23 07:54:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់ AFF Suzuki Cup ​​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​​១៩៩៦​ ​ដោយ​​រៀបចំ​រាល់​ពីរ​ឆ្នាំ​ម្ដង គិត​ចាប់​ពី​បង្កើត​ពាន​នេះ​មក​ដល់​​បច្ចុប្បន្ន​មាន​តែ​៤​ប្រទេស​​ប៉ុណ្ណោះ​ដែល​ធ្លាប់​ឈ្នះ​ជើង​​​​​ឯក។ ​​​​

​​ប្រទេស​ដែល​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​ខាង​លើ​នេះ​គឺ

​-​ ថៃ ឈ្នះ​ចំនួន៥ដង​ ដោយ​ឈ្នះ​ក្នុង​ឆ្នាំ (១៩៩៦, ២០០០, ២០០២, ២០១៤​ និង ២០១៦​)

  • សិង្ហបុរី ឈ្នះ​ចំនួន​៤​ដង ដោយ​ឈ្នះ​ក្នុង​ឆ្នាំ ​(​១៩៩៨​, ២០០៤​, ២០០៧​ និង​ ២០១២​)

  • វៀតណាម ឈ្នះ​ចំនួន ២ លើក​ (២០០៨ និង ២០១៨​)​

-​ ម៉ាឡេស៊ី ឈ្នះ​បាន​ម្ដង​នៅ​ឆ្នាំ​២០១០​

​ដោយ​ឡែក​សម្រាប់​កម្ពុជា​ ​មិន​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​នេះ​ទេ ពោល​គឺ​ចូល​រួម​៧​លើក​​កន្លង​មក​ធ្លាក់​​នៅ​វគ្គ​ជម្រុះ​តាម​ពូល ​ក្នុង​ការ​ចូល​រួម​៧ លើក​លេង​២៦​ប្រកួត​ឈ្នះ​៣​ប្រកួត​​ចាញ់​២៣ ស៊ុត​ចូល​គេ​២៣​ គ្រាប់​របូត​វិញ​៩១​គ្រាប់​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម