មិន​គួរ​ឲ្យ​ជឿ Chelsea លត់ Juventus ផុយ​ៗ ៤-០ បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​

  • 2021-11-24 01:59:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Chelsea បាន​បង្ហាញ​ទម្រង់​លេង​​យ៉ាង​ល្អ ដោយ​លត់​ជើង​ខ្លាំង​មក​ពី​អ៊ីតាលី Juventus ៤-០ ក្នុង​ការ​ប្រកួត​ទី​៥​នៃ​វគ្គ​សន្សំ​ពិន្ទុ​ពាន​រង្វាន់ Champions League។

គ្រាប់​បាល់​របស់​ក្រុម​ការពារ​តំណែង​ជើង​ឯក Chelsea ទាំង​៤​គ្រាប់​ធ្វើ​បាន​ដោយ​កីឡាករ Trevoh Chalobah, Reece James, Hudson-Odoi និង Timo Werner។ ជ័យជម្នះ​នេះ​បាន​ជួយ​ឲ្យ Chelsea ហក់​ឡើង​លើ​កំពូល​តារាង​ពូល H មាន​១២​ពិន្ទុ​ស្មើ​គ្នា​ជាមួយ Juventus។

ត្បិត​តែ​ចាញ់​ប្រកួត​នេះ​មែន​តែ Juventus និង​ Chelsea បាន​កាន់​ដៃ​គ្នា​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ជាមួយ​គ្នា។ Zenit St Petersburg ជា​ក្រុម​សង្ឃឹម​ទទួល​បាន​លេខ​៣​ក្នុង​ពូល​នេះ អាច​មាន​ឱកាស​ទៅ​លេង​នៅ Europa League៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ