Chelsea ឈ្នះ​មែន​តែ​ Kante និង​ Chilwell ​មាន​បញ្ហា​នាំ​​ជា​ក្ដី​កង្វល់​ជំនួប​​​សំខាន់​ចុង​សប្ដាហ៍​នេះ

  • 2021-11-24 04:27:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​តោ​ខៀវ Chelsea បាន​យក​ឈ្នះ​ទៅ​លើ​ក្រុម Juventus ដល់​៤-០ សម្រាប់​ជំនួប​ EUFA Champions League ​កាល​ពី​យប់មិញ​ ប៉ុន្តែ​កីឡាករ​របស់​ពួក​គេ​ចំនួន​២​នាក់​បាន​មាន​បញ្ហា​ជង្គង់​គឺ N'Golo Kante និង Ben Chilwell ​នាំ​ជា​ក្ដី​​កង្វល់​​សម្រាប់​​ក្រុម​ដែល​ត្រូវ​លេង​ចុង​សប្ដាហ៍​នេះ​ទល់​ក្រុម​​បិសាច​ក្រហម Manchester United ។

Kante ត្រូវ​បាន​ប្ដូរ​ចេញ​នៅ​នាទី​ទី​៣៧ បន្ទាប់​ពី​​រូប​គេ​​ព្យាយាម​​រារាំង​បាល់​ពី​សំណាក់​ការ​វាយ​សម្រុក​របស់ Juventus ដែល​ដាក់​ជំនួស​ដោយ​ Ruben Loftus-Cheek ។ បន្ទាប់​ពី​រក​បាន​៣​គ្រាប់ Chelsea ក៏​មាន​​បញ្ហា​របួស​ Chilwell ម្នាក់​ទៀត ដែល​ត្រូវ​ដាក់​ Cesar Azpilicueta ឲ្យ​ចូល​លេង​ជំនួស​នៅ​នាទី​ទី​៧១​។ ​

ក្រោយ​ការ​ប្ដូរ​ចេញ​នេះគេ​ឃើញ Chilwell មាន​ការ​ឈឺចាប់​យ៉ាង​ខ្លាំង​ត្រង់​ជង្គង់​របស់​គេ ស្រប​ពេល​ដែល​ Nante ក៏​មាន​បញ្ហា​ត្រង់​ជង្គង់​ដូច​គ្នា។ នេះ​ជា​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី Thomas Tuchel អ្នក​ចាត់ការ​​របស់​តោខៀវ​។ ​ទាក់​ទង​របួស​នេះ​មាន​ស្ថានភាព​កម្រិត​ណា​នោះ​ នឹង​ចេញ​លទ្ធផល​នៅ​​ថ្ងៃ​ស្អែក​ក្រោយ​​ពេល​ពិនិត្យ​មើល​​របស់​គ្រូ​ពេទ្យ​សិន៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម