Ronaldo ​ជួល​ទាហាន​ពិសេស​ Special Forces ២​នាក់ ​ធ្វើ​អង្គរក្ស​ការពារ​ដោយ​សម្ងាត់​

  • 2021-11-25 03:59:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Cristiano Ronaldo ​និង​គ្រួសារ ​បាន​ជួល​អតីត​ទាហ៊ាន​ពិសេស special forces ​២​នាក់ ​ដើម្បី​មក​តាម​ការពារ​ខ្លួន ​ក្រោយ​ពី​ផ្លាស់​មក​លេង​នៅ​ក្រុម​បិសាច​ក្រហម Manchester United ​។

​កីឡាករ​វ័យ​៣៦​ឆ្នាំ​តាំង​ពី​មក​លេង​នៅ​អង់គ្លេស​វិញ​នេះ ​គេ​សង្កេត​ឃើញ​ថា​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ទៅ​លើ​សុវត្ថិភាព​ទាំង​ខ្លួន​គេ​និង​គ្រួសារ​ផ្ទាល់​តែ​ម្ដង។ ​ដោយ​គេ​ឃើញ​មាន​អង្គរក្ស​២​នាក់​តាម​ការពារ​ជាប់​ជា​និច្ច ​ហើយ​២​នាក់​នោះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អតីត​ទាហាន​ទ័ព​ពិសេស​បម្រើ​ការពារ​នៅ​សមរភូមិ​អាហ្វហ្គានីស្ថាន​កន្លង​ទៅ​ផង​ដែរ។ ​

Sergio ​និង​ Jorge Ramalheiro ​ជា​បងប្អូន​នឹង​គ្នា ​ហើយ​ពួកគេ​ក៏​បាន​ចូល​ហ្វឹកហាត់​ជា​ទ័ព​ពិសេស​ជាមួយ​គ្នា​ផង​ដែរ។ ​ឆ្លង​កាត់​សមរភូមិ​នៅ​អាហ្វហ្គានីស្ថាន​រួច​មក ​បង​ប្អូន​២​នាក់​នេះ​ក៏​បាន​ចូល​បម្រើ​ការងារ​ជា​អ្នក​ការពារ​ក្រុម​សេដ្ឋី​និង​អ្នក​នយោបាយ​នៅ​ព័រទុយហ្គាល់។ តែ​ក្រោយ​មក​ក៏​បាន​ដាក់​ច្បាប់​សម្រាក ​មុន​ពេល​លេច​មុខ​មក​ការពារ Ronaldo ​និង​គ្រួសារ​នេះ។

គេ​កម្រ​ឃើញ​វត្តមាន​របស់​អង្គរក្ស​ទាំង​ពីរ​ដើរ​ពី​ក្រោយ Ronaldo ​ដោយ​ផ្ទាល់​ណាស់ ប៉ុន្តែ​ប្រភព​នៅ​អង់គ្លេស​បាន​បង្ហើប​ថា​ពួកគេ​តាម​ការពារ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ដោយ​សម្ងាត់​តែ​ម្ដង ប្រសិន​បើ​មាន​រឿង​ហេតុ​មិន​ល្អ​និង​ចូល​ជួយ​ភ្លាម​ៗ។ កាល​ពី​ពេល​កន្លង​ទៅ CR7 ​ក៏​បាន​ជួល​អ្នក​ខ្លាំង​ៗ​ជា​ច្រើន​មក​ការពារ​ខ្លួន​និង​គ្រួសារ​ផង​ដែរ​តាំង​ពី​លេង​នៅ​ក្រុម Real Madrid ​មក​ម្ល៉េះ៕ ​

ប្រភព៖ Dailymail   អត្ថបទ៖ វ៉ាន់ សាក់

អត្ថបទពេញនិយម
អត្ថបទថ្មី