ឡាវ កោះហៅ​​កីឡាករ​លេង​ក្រៅ​ស្រុក​ដល់​ទៅ​៤​នាក់​មក​លេង​ពាន AFF Cup

  • 2021-11-25 07:48:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​បាល់ទាត់​របស់​ឡាវ ទើប​តែ​ប្រកាស​​ឈ្មោះ​កីឡាករ​ទាំង​៣០​នាក់​របស់​ខ្លួន​ដែល​ត្រូវ​ត្រៀម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ AFF Suzuki Cup ២០២០ កាល​ពី​ម្សិលមិញ។

ក្នុង​ចំណោម​​កីឡាករ​ទាំង​៣០​នាក់ ក្នុង​នោះ​មាន​​៤​នាក់​​ជា​កីឡាករ​កំពុងប្រកប​អាជីព​នៅ​ក្រៅ​ស្រុក មាន​ដូច​ជា៖

  • Phoutthasay Khochalern (មក​ពី​លីគ​កំពូល​ថៃ)
  • Mitsada Saitaifah (មក​ពី​លីគ​ទី​៣​របស់​ថៃ)
  • Souk Aphone Vongchiengkham (មក​ពី​លីគ​ទី​២​របស់​ថៃ)
  • Billy Ketkeophomphone  (​មក​ពី​ Ligue 2 របស់​បារាំង)

Billy Ketkeophomphone ដែល​បច្ចុប្បន្ន​​កំពុង​លេង​ក្នុង​ក្លឹប Dunkerque នៃ Ligue 2 របស់​បារាំង​ត្រូវ​បាន​ចាប់​អារម្មណ៍​ជាង​គេ​ក្នុង​ការ​កោះហៅ​នេះ។ Billy វ័យ​៣១​ឆ្នាំ​​​ដែល​កើត​​ក្នុង​ប្រទេស​បារាំង​មិន​ដែល​លេង​ឲ្យ​ជម្រើស​ជាតិ​ឡាវ​​បាន​ម្ដង​ណា​ឡើយ។ នេះ​ជា​ការ​កោះហៅ​ជា​លើក​ដំបូង​សម្រាប់​កីឡាករ​កូន​កាត់​បារាំង-ឡាវរូប​នេះ។

Billy Ketkeophomphone

Billy ជា​ខ្សែ​ប្រយុទ្ធ​ពោរពេញ​ដោយ​បទពិសោធន៍​​ធ្លាប់​លេង​ឲ្យ​ក្លឹប​ជា​ច្រើន ជា​ពិសេស​ធ្លាប់​ជា​សមាជិក​របស់​ក្លឹប Angers នៃ​​ក្របខណ្ឌ Ligue 1 និង Sion ក្នុង​ក្របខណ្ឌ​កំពូល​របស់​ស្វីស។ ឡាវ ស្ថិត​ក្នុង​ពូល B ជាមួយ​កម្ពុជា វៀតណាម ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី​ពាន​រង្វាន់ AFF Suzuki Cup ២០២០។

​​

ប្រភព៖ Zing   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ