Honda ប្រកាស​បំពាក់ AI លើ​ឡានម៉ូតូ​របស់ខ្លួន មិនឱ្យ​មានគ្រោះថ្នាក់ចរាចរណ៍​កើតឡើង​ដាច់ខាត

  • 2021-11-26 09:05:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Honda Motor បាន​ប្រកាស​ផែនការ​ថា រាល់រថយន្ត និង​ម៉ូតូរបស់ខ្លួន នៅឆ្នាំ២០៥០ នឹង​គ្មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើងឡើយសូម្បីតែបន្តិច ព្រោះ​នឹងត្រូវបំពាក់​បច្ចេកវិទ្យា​ ២យ៉ាង។

បច្ចេកវិទ្យា​ដែល Honda បាន​បញ្ចេញ​ក្នុង​ព្រឹត្តិការណ៍​ The World Premiere of Advanced Future Safety Technologies កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ គឺ៖

ទី១. AI ជំនួយ​ដល់​អ្នកបើកបរ (AI-Power «Intelligent Driver-Assistive Technology») ដែល​វា​មានសមត្ថភាព​អាចកំណត់​ស្ថានភាព​គ្រោះថ្នាក់​នៅខាងមុខបានលឿន។

ទី២. បច្ចេកវិទ្យា​បណ្តាញ​សំឡេង និង​សុវត្ថិភាព (Safe and Sound Network Technology) ដែលភ្ជាប់គ្នា​ជាមួយ​អ្នកប្រើប្រាស់ផ្លូវទាំងអស់​ដែលប្រើរថយន្ត និងម៉ូតូរបស់ Honda តាមរយៈទូរគមនាគមន៍ បង្កើត​លទ្ធភាព​ក្នុងការ​ទស្សន៍ទាយពីគ្រោះថ្នាក់​ដ៏មាន​សក្តានុពល ពោលគឺ​ជួយឱ្យ​ពួកគេ​ចៀសវាង​ការបុកគ្នាជាយថាហេតុបាន។

បន្ថែមពីនេះ ក្រុមហ៊ុន Honda បានបញ្ជាក់ថា ប្រព័ន្ធ Sensing 360 ដែលកាលពីខែមុនប្រកាសថា នឹង​បំពាក់​លើរថយន្ត​នៅឆ្នាំ២០៥០នោះ គឺ​បង្រួមមកនៅឆ្នាំ២០៣០វិញ ដើម្បី​បង្កើន​សុវត្ថិភាព​ ចូលរួមសម្រេច​គោលដៅ​លុបបំបាត់​ការស្លាប់​ដោយគ្រោះថ្នាក់​ចរាចរណ៍។ ប្រព័ន្ធនេះ នឹង​ជួយ​ផ្តល់​ព័ត៌មានបន្ថែម​អំពីជុំវិញ​តួខ្លួនរថយន្តទាំងមូល ដែល​អ្នកបើកបរ​ អាចបញ្ចៀសស្ថានភាព​គ្រោះថ្នាក់បាន៕

ប្រភព៖ freeautomotivenews   ប្រែ​សម្រួល៖ សំភី