Metaគម្រោងធ្វើMetaverse ចុះApple ARឮដំណឹងចចាមអារ៉ាមិនឈប់ ដល់ណាហើយ?

  • 2021-11-26 09:26:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនខុសពី Meta (facebook) ដែលកំពុងអភិវឌ្ឍពិភពនិម្មិត Metaverse ក្រុមហ៊ុន Apple ឯណេះវិញ ដែលមានដំណឹងចចាមអារ៉ាមជាច្រើនពី Apple AR និងលេចធ្លាយរូបរាបគំរូ ថ្មីៗនេះមានរបាយការណ៍ថ្មីបង្ហាញថា វានឹងលេចចេញផ្លែផ្កា នាចុងឆ្នាំ២០២២ ខាងមុខ។

ដំណឹងថ្មីនេះ ត្រូវបានដកស្រង់ពីរបាយការណ៍ស្រាវជ្រាវ របស់អ្នកទស្សន៍ទាយបច្ចេកវិទ្យាដ៏ល្បី លោក Ming-Chi Kuo។

បន្ថែមពីថ្ងៃប្រកាសចេញ លោកក៏បានបន្ថែមថា Apple AR នឹងបំពាក់ដោយដោយឈ្លីបភ្លោះពីរគ្រាប់ ដោយឈីបខ្លាំងទី១ higher-end processor នឹងធ្វើការទៅលើការគណនាដូចនឹងឈីប M1 លើ Mac និងឈីបទី២ lower-end processor នឹងធ្វើការទៅលើ ការគណនាផ្សេងៗទៅលើសែនស័ររបស់ឧបករណ៍ ព្រោះអីឧបករណ៍ពាក់ក្បាលនេះ នឹងប្រើសែស័រសម្គាល់ច្រើនជាង iPhone ឆ្ងាយណាស់។

យ៉ាងណា Apple AR ដែលនឹងបំពាក់អេក្រង់ 4K Micro OLED ពី Sony មួយគូរនេះ ក៏នឹងជាឧបករណ៍ដំណើរការដាច់តែឯងបាន ដោយមិនចាំបាច់ពឹងផ្អែកលើ iPhone ឬ Mac នោះទេ។

Apple ក៏មានបំណងឱ្យវាដំណើរការកម្មវិធីទូលំទូលាយ ដែលឆ្ពោះទៅរកការជំនួសទូរសព្ទ iPhone ក្នុងរយៈពេលដប់ឆ្នាំខាងមុខផងដែរ៕

ប្រភព៖ macrumors   ប្រែ​សម្រួល៖ កុសល