ចចាមអារ៉ាមថា Real ជាក្លឹប Haaland ចង់ទៅ ប្រសិនជាចាកចេញពី Dortmund នៅឆ្នាំ២០២២
- 2021-11-26 12:56:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចចាមអារ៉ាមថា Real ជាក្លឹប Haaland ចង់ទៅ ប្រសិនជាចាកចេញពី Dortmund នៅឆ្នាំ២០២២
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Erling Haaland ត្រូវបានសារព័ត៌មាន Goal ចុះផ្សាយនៅក្នុងថ្ងៃនេះថា ក្លឹប Real Madrid ជាគោលដៅដែលគេចាប់អារម្មណ៍ចង់ទៅលេងបន្ទាប់ ប្រសិនបើជាគេចាកចេញពីក្លឹប Borussia Dortmund នៅក្នុងឆ្នាំក្រោយ។
រឿងរ៉ាវការផ្លាស់ប្ដូរក្លឹបរបស់កីឡាករវ័យក្មេងរូបនេះ កាន់តែមានច្រើន ខណៈដែរ កុងត្រាទិញផ្ដាច់សម្រាប់ឲ្យក្លឹបដទៃទិញយក (Release Clasue) របស់គេដែលមានតម្លៃជាង ៨៤លានដុល្លារនឹងចាប់ផ្ដើមមានសុពលភាពនៅរដូវកាលក្ដៅឆ្នាំ២០២២ខាងមុខ។
បើតាមប្រភពខាងលើដដែលនេះ Haaland មិនត្រឹមតែចាប់អារម្មណ៍ទៅលេងនៅអេស្ប៉ាញនោះទេ កីឡាករវ័យ ២១ឆ្នាំនេះ ក៏ចាប់អារម្មណ៍ចង់នៅលេងនៅអង់គ្លេសផងដែរដែលជាពិសេសនោះគឺក្លឹប Manchester City, Manchester United, Chelsea និង Liverpool ដែលសុទ្ធតែត្រូវបានសារព័ត៌មានធំៗចុះផ្សាយថា ធ្លាប់បានទាក់ទងចង់បាន ។
យ៉ាងណាក្ដីចំពោះក្លឹប Dortmund វិញតែងតែលើកឡើងឆ្លើយតបម្ដងហើយម្ដងទៀតនឹងព័ត៌មានទាំងនេះថា Haaland នឹងនៅបន្តរហូតដល់ក្រោយៗ រហូតដល់ចប់កុងត្រាឆ្នាំ២០២៤។ មិនតែប៉ុណ្ណោះក៏មានព័ត៌មានចុះផ្សាយថា ក្លឹបនេះនឹងឡើងប្រាក់ពលកម្មទ្វេដងឲ្យខ្សែប្រយុទ្ធនេះ ដើម្បីទាក់ចិត្តឲ្យនៅបន្ត។
នៅក្នុងរដូវកាលនេះ Haaland ចូលលេងឲ្យ Dortmund បាន ១០ប្រកួតហើយ ដោយរកបាន ១៣គ្រាប់៕