រ៉េត ស៊ូហ្សាណា បង្ហាញពីអារម្មណ៍រំភើប និងរីករាយក្នុងការក្លាយខ្លួនជាផ្នែកមួយនៃ PIIK MALL

  • 2021-11-27 05:30:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជធានីភ្នំពេញ៖ អ្វីដែលអតិថិជនរបស់ PIIK MALL ទន្ទឹងរង់ចាំបានមកដល់ហើយ ជាមួយនឹងការចូលរួមជាកិត្តិយសជាទូតសុច្ឆនៈរបស់ PIIK MALL ពីសំណាក់តារាចម្រៀងដ៏ល្បីក្នុងប្រទេសកម្ពុជា គឺ កញ្ញា រ៉េត ស៊ូហ្សាណា។ កញ្ញា រ៉េត ស៊ូហ្សាណា នឹងក្លាយជាទូតសុច្ឆនៈដំបូងបង្អស់របស់ PIIK MALL ដែលជាកម្មវិធីលក់ និងទិញទំនិញតាមប្រព័ន្ធអេឡិចត្រូនិចដ៏សម្បូរបែបបំផុតក្នុងប្រទេសកម្ពុជា។

ក្នុងនាមជាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចដ៏ឈានមុខនិងមានតែមួយគ្មានពីរ PIIK MALL បានក្លាយជាទម្រង់នៃការលក់និងទិញទំនិញនៃអ្នកជំនួញឬម្ចាស់អាជីវកម្មនិងអតិថិជនរបស់ខ្លួន លើទំនិញរាប់ម៉ឺនមុខរាប់តាំងពីសម្ភារៈប្រាស់ក្នុងផ្ទះ គ្រឿងទេស អាហារកំប៉ុង ភេសជ្ជៈ បន្លែសរីរាង្គ គ្រឿងសំអាង សម្លៀកបំពាក់ សម្ភារៈទារកនិងកុមារ សម្ភារៈកីឡា និងឧបករណ៍អេឡិចត្រូនិចជាដើម។

អ្វីដែលធ្វើឲ្យអតិថិជននិយមគាំទ្រ PIIK MALL គឺជាគោលបំណងរបស់ PIIK MALL ក្នុងការធ្វើឲ្យជីវិតប្រជាជនកម្ពុជាកាន់តែងាយស្រួលនិងមានផាសុកភាពក្នុងការលក់និងទិញទំនិញពីគ្រប់ទីកន្លែងដែលពួកគេរស់នៅ ជាមួយនឹងដំណើរការនៃកម្មវិធីដែលសាមញ្ញនិងងាយស្រួល។

ជាមួយនឹងកម្មវិធីដ៏ទំនើបនិងចុងក្រោយបង្អស់ អតិថិជនរបស់ PIIK MALL អាចជ្រើសរើសមុខទំនិញរាប់ម៉ឺនមុខ ស្វែងរកអ្នកដឹកជញ្ជូនដែលនៅជិតពួកគេបំផុតដែលត្រូវបានតភ្ជាប់នឹងផែនទី google ធ្វើការទូទាត់មុខទំនិញប្រកបដោយសុវត្ថិភាពតាមវិធីសាស្ត្រជាច្រើនជម្រើស តាមដាននិងពិនិត្យការបញ្ជាទិញ ការវេចខ្ចប់និងការដឹកជញ្ជូន ទទួលបានការផ្តល់ដំណឹងថ្មីៗអំពីការបញ្ចុះតម្លៃ និងអាចបញ្ជាទិញទំនិញជាច្រើនមុខពីហាងផ្សេងៗគ្នាក្នុងពេលតែមួយថែមទៀតផង។

កញ្ញា រ៉េត ស៊ូហ្សាណាបានបង្ហាញពីចំណាប់ដ៏រំភើបនិងរីករាយរបស់ខ្លួនចំពោះការចូលរួមជាផ្នែកមួយនៃ PIIK MALL។ នាងបាននិយាយថា PIIK MALL គឺជាកម្មវិធីលក់និងទិញទំនិញដ៏ពេញនិយមមួយក្នុងប្រទេសកម្ពុជា ដែលអតិថិជនអាចរកទំនិញដែលពួកគេត្រូវការជាច្រើនមុខ។ PIIK MALL ដំណើរការ២៤ម៉ោងក្នុងមួយថ្ងៃនិង៧ថ្ងៃក្នុងមួយសប្តាហ៍ ហេតុដូច្នេះហើយអតិថិជននឹងមិនចាំបាច់ព្រួយបារម្ភអំពីភាពយឺតយ៉ាងនៃការដឹកជញ្ជូននោះទេ។

នាងបានបន្តថា៖ «វាពិតជាកិត្តិយសរបស់ខ្ញុំខ្លាំងណាស់ដែលបានក្លាយខ្លួនជាទូតសុច្ឆនៈរបស់ PIIK MALL ពីព្រោះនាងខ្ញុំផ្ទាល់ក៏ជាអ្នកគាំទ្ររបស់ PIIK MALL ម្នាក់ដែរ។ ហើយខ្ញុំអាចធានាបានថា លោកអ្នកនឹងមិនខកបំណងចំពោះការទិញទំនិញពី PIIK MALL នោះទេ ព្រោះអ្នកនឹងទទួលបានទាំងតម្លៃ សេវាកម្ម និងគុណភាពជាទីគាប់ចិត្ត»។

គួរបញ្ជាក់ផងដែរថា PIIK MALL នឹងធ្វើការដាក់សម្ពោធកម្មវិធីរបស់ខ្លួនជាផ្លូវការនាពេលឆាប់ៗនេះ ជាមួយនឹងការផ្តល់ជូនពិសេសនិងការបញ្ចុះតម្លៃលើមុខទំនិញរាប់ពាន់មុខ ដែលអតិថិជនអាចរង់ចាំតាមដាននៅលើកម្មវិធី PIIK MALL ផ្ទាល់ ឬផេកហ្វេសប៊ុកនិងបណ្តាញយូធូបរបស់ Piikmall Cambodia និង ទូរទស្សន៍ PNN៕

ទំនាក់ទំនងសារព័ត៌មាន¶ Sreynich Leng MSA Marketing Solutions Asia sreynich@msacam.com +(855) 86 216 520