Ronaldo ​បង្ហាញ​ការ​មិន​ពេញ​ចិត្ត ​ក្រោយ​ចប់​ការ​ប្រកួត​ទល់ Chelsea ​

  • 2021-11-29 01:36:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​នោះ​ទេ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Chelsea ​ដោយ​ចប់​ការ​ប្រកួត​ភ្លាម​ដើរ​ចូល​បន្ទប់​ផ្លាស់​សំលៀក​បំពាក់​ភ្លាម ​មិន​បាន​ចាប់​ដៃ​ជាមួយ​សមាជិក​ក្រុម​ឡើយ។

​បិសាច​ក្រហម​លេង​ស្មើ​ជាមួយ​ក្រុម​តោ​ខៀវ Chelsea ​ក្នុង​លទ្ធផល ១-១ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​។ ​ដោយ​លទ្ធផល​ស្មើ​នេះ​ដែរ ​ក្រុម Man Utd ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​មុន ​ទើប Chelsea ​រក​តាម​ស្មើ​ពី​ក្រោយ។ ​មួយ​វិញ​ទៀត ​សម្រាប់​ប្រកួត​នេះ Ronaldo ​ក៏​មិន​បាន​ជាប់​ជម្រើស​១១​នាក់​ដំបូង​ដែរ ​ដោយ​ត្រូវ​ដូរ​ចូល​នៅ​តង់​ទី​២​ឯ​ណោះ។

​ការ​ដូរ​ចូល​នេះ​ដែរ ​ហាក់​ដូច​ជា​ធ្វើ​ឱ្យ​រូបគេ​មិន​សប្បាយ​ចិត្ត​នោះ​ទេ។ ដោយ​ក្នុង​ការ​ប្រកួត​នោះ ​បាន​ស្រែក​ដាក់​មិត្ដ​រួម​ក្រុម​ថែម​ទៀត ​ហើយ​ចប់​ការ​ប្រកួត Ronaldo ​ក៏​បាន​ដើរ​តម្រង់​ទៅ​បន្ទប់​ផ្លាស់​សំលៀក​បំពាក់​ភ្លាម ដោយ​មិន​បាន​ចាប់​ដៃ​ជាមួយ​កីឡាករ Chelsea ​ដើម្បី​ជា​ការ​គួរ​សម​អ្វី​នោះ​ទេ៕

ប្រភព៖ Dailymail   អត្ថបទ៖ យ៉ា ណុត

អត្ថបទពេញនិយម