គង់ ចាន់ស្រីមុំ និងគឹម សីហា ដឹកដៃគ្នាវិលទៅសម័យឆ្នាំ ៩០ជាង បង្ហាញស្ទីលថតរូបរៀបការពេញនាគបាញ់ទឹក

  • 2021-11-29 03:21:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​ទំព័រ Facebook របស់ពិធីការិនី គង់ ចាន់ស្រីមុំ បាន​បង្ហោះរូបភាព ជាមួយនឹងស្វាមី គឹម សីហា ដោយ​តុបតែង​ខ្លួនជាមួយនឹង​ឈុតកូនក្រមុំកូនកំលោះ ហើយអ្វី​ដែល​សំខាន់ គឺ​ស្ទីលថតរូប​កាល​ពីជំនាន់ ៩០ជាង ឬឆ្នាំ ២០០០ ស្ដើង

រូបភាព​ជា​ច្រើន​សន្លឹក​ដែល​បង្ហោះ​ពេញ​ Facebook Page របស់តារា​ស្រី​រូបនេះ ពិតជា​បង្កជា​ការ​ចាប់អារម្មណ៍សាជាថ្មី ដោយ​វា​ខុសនឹង​អ្វី​ដែល​អ្នកនាង​ធ្លាប់​បង្ហាញ​ពីពេល​កន្លងមក។ សំខាន់ពេល​បាន​ឃើញភ្លាម ពិតជា​អង្រួន​ចិត្តអ្នកលេង​បណ្ដាញ​សង្គម នឹក​ដល់កាល​ពីជំនាន់មុនៗ ពោលគឺ ខ្ទង់ទសវត្សឆ្នាំ ១៩៩០ ឬ ២០០០ នៅពេល​កូនកំលោះកូនក្រមុំរៀបការ ពួកគេ​តែងស្លៀករ៉ូបពណ៌ស ឬឈុតរៀបការ ហើយផ្ដិតយករូបភាព​នៅសួនស្អាតៗ៕

ទស្សនារូបភាព​ដូចខាងក្រោម៖

រូបភាព៖ ទំព័រហ្វេសប៊ុក គង់ ចាន់ស្រីមុំ និង STELLA PICTURE

អត្ថបទ៖ យី សុធារី

អត្ថបទពេញនិយម