សម្ពោធ​ស្តាត​មរតក​តេជោ​ អនុញ្ញាត​ឲ្យ​ចូល​១៥០០០​នាក់​នៅ​ថ្ងៃ​ទី១៨​ ខែ​ធ្នូ​

  • 2021-11-30 07:47:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំពោះ​ការ​ដាក់​សម្ពោធ​ពហុ​កីឡដ្ឋាន​មរតក​តេជោ​ ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១៨​ ខែ​ធ្នូ​ ឆ្នាំ​២០២១​ នេះ​គឺ​អនុញ្ញាត​ឲ្យ​មាន​មនុស្ស​ចូល​បាន​ ១៥០០០​នាក់​ ខណៈ​អ្នក​កីឡា​ អ្នក​សិល្បៈ​ ចូលរួម​ខ្ទង់១០០០​នាក់​ផង​ដែរ។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ បាន​ឲ្យ​ដឹង​ក្រោយ​ចប់​កិច្ចប្រជុំ​ព្រឹក​មិញ​ថា​ ដំណើរ​ការ​រៀបចំ​ត្រៀម​សម្ពោធ​ពហុ​កីឡដ្ឋាន​មរតក​តេជោ​នេះ​គឺ​រលូន​ល្អ​ជា​ធម្មតា​ និង​បាន​បែងចែក​ភារកិច្ច​ក៏​ដូច​ជា​ការ​ទទួល​ខុស​ត្រូវ​រួច​ហើយ។​ យ៉ាង​ណា​ CAMSOC ​នៅ​តែ​តាមដាន​ពិនិត្យ​ជា​បន្តបន្ទាប់​រហូត​ដល់​ថ្ងៃ​ហាត់​សម​ និង​ពិធី​ចាប់​ផ្ដើម​តែ​ម្ដង។​

ចំពោះ​មនុស្ស​ចូលរួម​វិញ​គឺ​ ១៥០០០​នាក់​ ប៉ុន្តែ​រក្សា​នូវ​ការ​ការពារ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ល្អ​ ដូច​ជា​វាស់​កម្ដៅ​ តេស្ត​កូវីដ​រហ័ស​ រក្សា​គម្លាត​ពី​គ្នា​ផង​ដែរ។​ ងាក​ទៅ​អ្នក​សម្ដែង​ក្នុង​ពិធី​វិញ​មាន​កីឡាករ​ កីឡា​ការិនី​ និង​អ្នក​សិល្បៈ​សរុប​ខ្ទង់​ ១០០០​នាក់។​

ស្តាតធំនៃពហុកីឡដ្ឋានមរតកតេជោ (CAMSOC)

បញ្ជាក់​ដែរ​ថា​ នៅ​ថ្ងៃ​ទី១៨​ ខែ​ធ្នូ​ ២០២១​ នេះ​កម្ពុជា​នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ពហុ​កីឡដ្ឋាន​មរតក​តេជោ​ជា​ផ្លូវ​ការ​តែ​ម្ដង​ចាប់​ពីពេល​នេះ​តទៅ។​ ពហុ​កីឡដ្ឋាន​ដែល​ជា​ជំនួយ​របស់​ចិន​ នេះ​ធ្វើ​ឡើង​ជា​ពិសេស​សម្រាប់​ស៊ីហ្គេម​ ២០២៣​ តែ​ម្ដង៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី