Genesis បង្ហាញរូបរាងកំពូលឡាន Sedan ខ្លួន ដើម្បីប្រជែងឡានអាល្លឺម៉ង់

  • 2021-12-01 01:31:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង Genesis ដែលស្ថិតក្រោមក្រុមហ៊ុន Hyundai បានពន្តពង្រីកត្រកូល SUV ថ្មីរបស់ខ្លួន ជាមួយនឹងម៉ូដែល GV60 និង GV70 ប៉ុន្តែក៏មិនភ្លេចពីរថយន្ត Sedan ដែរ។

ថ្មីៗនេះក្រុមហ៊ុន Genesis បានបង្ហាញរូបរាងនៃរថយន្ត G90 ស៊េរីឆ្នាំ២០២២ ដែលជាប្រភេទ Sedan ខ្នាតធំ ដើម្បីមកប្រកួតប្រជែងជាមួយ Mercedes-Benz S-Class ក៏ដូចជា BMW 7-Series និង Audi A8 ជាដើម។

បើនិយាយពីការឌីហ្សាញវិញ រថយន្ត Genesis G90 ឆ្នាំ២០២២ មានភាពទាក់ទាញយ៉ាងខ្លាំង ជាមួយនឹងការកែកុនប៉ាណាមុខថ្មី Crest Grille អមជាមួយនឹងចង្កៀងមុខភ្លោះរាងស្លីម Two-Line Design Headlamps យ៉ាងទាក់ទាញ។ ចំណែកឯផ្នែកខាងក្រោយវិញ វាក៏បានបំពាក់ចង្កៀងក្រោយរាងស្លីម ដែលលាតកាត់ពេញផ្ទៃខាងក្រោយ ជួយឲ្យវាមើលទៅរឹតតែប្រណីត និងស៊ីវីល័យ។

គួរឲ្យដឹងថា ក្រុមហ៊ុន Genesis នឹងផ្តល់ជម្រើស G90 ប្រភេទតួធម្មតា និង ប្រភេទតួវែង ដែលលាតវែងជាងមុន ៧,៥អ៊ីញ។ មិនតែប៉ុណ្ណោះ ប្រភេទតួវែងក៏មានបំពាក់យ៉ាន់កង់ពិសេស ទំហំ ២០អ៊ីញ ទៀតផង។

យ៉ាងណាមិញ គេរំពឹងថា រថយន្ត Genesis G90 ឆ្នាំ២០២២ នឹងប្រើម៉ាស៊ីនចំណុះ ៣,៥លីត្រ twin-turbo ទំហំ ៦ស៊ីឡាំង មានកម្លាំងប្រហែល ៤០០សេះ ហើយក៏ទំនងជាមានប្រភេទដំណើរការជាមួយអគ្គិសនីផងដែរ។ វានឹងត្រូវចេញលក់នៅសហរដ្ឋអាមេរិក នៅឆ្នាំក្រោយ ជាម៉ូដែលឆ្នាំ២០២៣ និងជាម៉ូដែលឆ្នាំ២០២២ លើទីផ្សារដទៃទៀត៕

អត្ថបទ៖ សេង ឡុង

អត្ថបទពេញនិយម