ហេតុអ្វីអ្នកត្រូវតែមានគោលដៅ និងក្តីសុបិននៅក្នុងជីវិត!

  • 2021-12-02 01:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហេតុអ្វីមនុស្សយើងត្រូវតែមានគោលដៅនិងក្តីសុបិននៅក្នុងជីវិត អ្នកដឹងទេថា ក្តីសុបិននិងគោលដៅរបស់អ្នកនឹងជាកំលាំងជម្រុញចិត្ត ដ៏ខ្លាំងក្លា ចាំជួយលើកទឹកចិត្ត ធ្វើឲ្យអ្នកសម្រេចក្តីសុបិនបាននៅថ្ងៃណាមួយ ថ្ងៃដែលអ្នកជោគជ័យ ថ្ងៃដែលអ្នកបានធ្វើអោយក្តីសុបិនរបស់អ្នកក្លាយជាការពិត។ថ្ងៃនេះ Sabay នឹងប្រាប់ហេតុផលខ្លះៗ ថាតើហេតុអ្វីបានជាយើងគូរមានគោលដៅនិងក្តីស្រមៃនៅក្នុងជីវិត។

អ្នកសាកគិតទៅមើល ប្រសិនបើមនុស្សម្នាក់គ្មានក្តីសុបិននិងគោលដៅ តើវិថីជិវិតរបស់បុគ្គលម្នាក់នោះនឹងក្លាយទៅជាយ៉ាងណាទៅ ។មនុស្សដែលគ្មានគោលដៅ រស់មួយថ្ងៃទៅមួយថ្ងៃតែលតោលដូចក្បូនរសាត់នៅក្នុងផ្ទែសមុទ្រ ដ៏ធំល្វឹងល្វើយ។ជយុវវ័យផ្ទាល់តែម្តង ពោលគឹរស់នៅគឹត្រូវមានគោលដៅនិងក្តីស្រមៃ ទើបជាការប្រសើរ។

រស់នៅបែបមិនមានគោលដៅ តើអ្នកនឹងរស់នៅលើលោកនេះយ៉ាងម៉េចទៅ អាចសាកស្រមៃគិតទៅមើល។ បុគ្គលដែលគ្មានគោលដៅ រស់រង់ចាំតែថ្ងៃស្លាប់តែប៉ុណ្ណោះ ដោយមិនបានធ្វើអ្វីដែលជាគោលដៅរបស់គេ ថាចង់សម្រេចអ្វី ចង់ក្លាយជាអ្វី នៅថ្ងៃមុខធ្វើជាមនុស្សត្រូវតែមានគោលដៅ និងក្តីសុបិន ដែលត្រូវសម្រេច កាតព្វកិច្ចជីវិតដែលត្រូវធ្វើ ទើបជីវិតរស់នៅមានន័យ។

អ្នកដឹងទេកាលណាអ្នកមានក្តីសុបិន និងគោលដៅនៅក្នុងជិវិតមួយជាក់លាក់ គឺអ្នកមានហេតុផលមួយយ៉ាងច្បាស់ ថាអ្នករស់ដើម្បីអ្វី ដើម្បីនរណា ដើម្បីអនាគត ខ្លួនឯងឬក៏ដើម្បីគ្រួសារ មនុស្សជាទីស្រឡាញ់របស់អ្នក ចាំមើលភាពជោគជ័យរបស់អ្នកនៅថ្ងៃណាមួយ។មួយវិញទៀត ក្តីសុបិននឹងជាកំលាំងចិត្តដ៏ខ្លាំមហាសាល ដែលចាំតែលើកទឹកចិត្តអ្នក ធ្វើអោយអ្នកពុះពារព្យាយាម តទល់ជាមួយនឹង ឧបសគ្គ បញ្ហាទាំងឡាយនៅតាមផ្លូវ រហូតដល់ថ្ងៃដែលអ្នកបំពេញក្តីសុបិនគោលដៅរបស់អ្នកបាន។

ជាចុងក្រោយប្រសិនបើអ្នកមានគោលដៅនៅក្នុងជីវិតច្បាស់លាស់ មិនថា បញ្ហាឧបសគ្គ ធំប៉ុណ្ណា ក៏មិនអាចមករារាំងនូវសកម្មភាពដែលជាមាគ៌ា នាំរកអ្នកឆ្ពោះទៅកាន់ភាពជោគជ័យបានឡើយ ។ខ្ញុំចង់អោយអ្នកតស៊ូ កុំបោះបង់នូវក្តីសុបិនអ្នកដោយងាយៗ ពីព្រោះក្តីសុបិនអ្នកធំណាស់ បើអ្នកទន់ខ្សោយអ្នកមិនអាចទៅដល់ត្រើយនៃភាពជោគជ័យបានឡើយ អ្នកត្រូវស៊ូ ទើបអ្នកអាចសម្រេចបាន៕

អត្ថបទដោយ៖ សាន​ សុធារដ្ឋ