កម្ពុជាសម្រេចការនាំចេញ កសិផលជាង៧រយលានតោន ទៅកាន់៦៨ប្រទេសត្រឹម១១ខែក្នុងឆ្នាំ២០២១

  • 2021-12-01 03:48:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លទ្ធផលនៃការនាំចេញកសិផលរបស់កម្ពុជាក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ តាមការប៉ាន់ស្មានតម្លៃនៃការនាំចេញកសិផល (ដោយមិនបានរាប់បញ្ចូលផលិតផលជលផល ផលិតផលសត្វ និងព្រៃឈើ ហើយនិងឈើកៅស៊ូ) របស់កម្ពុជា ទៅកាន់គោលដៅទីផ្សារ ៦៨ ប្រទេស ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ មានចំនួន ៤ពាន់ ៤៣៥លាន ៧៦ម៉ឺន៨៩០៥ដុល្លារអាមេរិក (៤ ៤៣៥ ៧៦៨ ៩០៥ ដុល្លារអាមេរិក) ។ នេះដោយយោងតាមការផ្សាយលើគណនីផ្លូវការរបស់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២១នេះ។

លទ្ធផលនៃការនាំចេញកសិផលរបស់កម្ពុជាក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ ដែលក្នុងនោះរួមមាន ៖

១. ការនាំចេញអង្ករមានចំនួន ៤៥៤ ៤៨០ ៨៦៦ដុល្លារអាមេរិក

២. ការនាំចេញស្រូវមានចំនួន ៥៤៦ ៥៦៧ ៣៥០ដុល្លារអាមេរិក

៣. ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ២ ៩៩០ ៩២៧ ១៣៥ ដុល្លារអាមេរិក

៤. ការនាំចេញកៅស៊ូធម្មជាតិមានចំនួន ៤៤៣ ៧៩៣ ៥៥៤ ដុល្លារអាមេរិក(ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១)

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ឲ្យដឹងទៀតថា យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) ទទួលបានពីអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១នេះ ការនាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុបចំនួន ៧ ១៣១ ៩១៥,០៤ តោន ទៅកាន់ទិសដៅ ៦៨ ប្រទេស គឺមានការកើនឡើងចំនួន ៣ ៤៤៤ ២៨៨,១៨ តោនស្មើនឹង ៨៧,៥៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ៣ ៦៨៧ ៦២៦,៨៦ តោន ៕

ប្រភព៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

អត្ថបទដកស្រង់ដោយ៖ ស៊ូ អីន