មហាកំពែងចិន អច្ឆរិយវត្ថុលើលោក សព្វថ្ងៃកំពុងត្រូវបានអ្នកភូមិរស់នៅក្បែរនោះ ចូលរួមជួយថែរក្សា (វីដេអូ)

  • 2021-12-01 03:52:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅពេលនិយាយទៅដល់ប្រទេសចិន គឺតែងនឹកឃើញដល់មហាកំពែងដ៏សែនវែង ជានិច្ច។ អច្ឆរិយវត្ថុលើលោកមួយនេះ ជានិមិត្តរូបតំណាងឱ្យប្រទេសចិន។

មហាកំផែងចិន ត្រូវបានសាងសង់ឡើង ក្នុងប្រវែងជាង ២មុឺនគីឡូមែ៉ត្រ ដើម្បីការពារពីការឈ្លានពានរបស់បរទេស។ សម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO មួយនេះ បានជួយការពារប្រទេសចិនពីការឈ្លានពានរបស់បរទេសអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ។ បច្ចុប្បន្ន មហាកំផែងចិន ត្រូវបានអ្នកភូមិដែលរស់នៅក្បែរៗនោះ ធ្វើការជួយថែរក្សា ដើម្បីឱ្យនៅគង់វង្សយូរអង្វែង សម្រាប់ក្មេងជំនាន់ក្រោយបានឃើញ។

លោក Zhang Heshan អាយុ ៦៦ឆ្នាំ ជាអ្នករស់នៅភូមិ Chengziyu ភាគខាងជើងនៃខេត្ត Henei បានថ្លែងប្រាប់សារព័ត៌មាន ចិនសុីនហួរ ថារូបលោកគឺជាអ្នកដែលបានចូលរួមថែរក្សាមហាកំពែងចិន តាំងពីឆ្នាំ ១៩៧៨ មកម៉្លេះ។ ក្រៅពីនោះ លោក Zhang ក៏បានផ្សព្វផ្សាយទៅកាន់ភ្ញៀវទេសចរឱ្យយល់ដឹងបន្ថែមទៀតអំពីវប្បធម៌ នៃមហាកំផែងប្រវែងជាង ២មុឺនគីឡូម៉ែត្រ ដ៏អស្ចារ្យមួយនេះ៕

ទស្សនាវីដេអូនៅខាងក្រោម ៖

ប្រភព៖ Xinhua   ប្រែសម្រួល ៖ សង្ហា

អត្ថបទពេញនិយម
អត្ថបទថ្មី