ប្អូនៗត្រៀមប្រឡងបាក់ឌុប មកដឹងពីការរៀបចំមណ្ឌលនិងបញ្ជីឈ្មោះ តាមមណ្ឌលប្រឡងនីមួយៗ

  • 2021-12-01 04:50:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ពីការកំណត់មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ដែលមានសម័យប្រឡងនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ។ នៅក្នុងសម័យប្រឡងឆ្នាំនេះ ក្រសួងអប់រំ បានកំណត់ចំនួនមណ្ឌលប្រឡងទូទាំងប្រទេស សរុបចំនួន ២០៤មណ្ឌល ត្រូវជា ៤៦៥១បន្ទប់ ដោយចែកចេញជា២ គឺថ្នាក់វិទ្យាសាស្រ្ត និង វិទ្យាសាស្រ្តសង្គម។

ខាងក្រោមនេះ ជាការរៀបចំមណ្ឌលប្រឡង និងបញ្ជីឈ្មោះ ទៅតាមមណ្ឌលប្រឡងនីមួយៗ មណ្ឌលប្រឡង ត្រូវបានរៀបចំ៖

១. រៀបចំដាច់ដោយឡែកពីគ្នារវាងមណ្ឌលប្រឡងថ្នាក់វិទ្យាសាស្ត្រ និងមណ្ឌលប្រឡងថ្នាក់វិទ្យាសាស្ត្រសង្គម នៅក្នុងគ្រឹះស្ថានសិក្សាមួយអាចយកធ្វើជាពីរមណ្ឌលប្រឡង

២. រៀបចំបេក្ខជនក្នុងបន្ទប់ចំនួន២៥នាក់ និងក្នុងមួយមណ្ឌលពី២០បន្ទប់ទៅ ២៥បន្ទប់ លើកលែងតែខេត្តដែលមានចំនួនបេក្ខជនច្រើន និងខេត្តដែលមានចំនួនបេក្ខជនតិចអាចប្រែប្រួលតាមស្ថានភាពជាក់ស្ដែង

៣. រៀបចំបន្ទប់ប្រឡងបម្រុងដោយឡែកសម្រាប់បេក្ខជនដែលមានកម្ដៅលើសពី៣៧,៥អង្សាសេ និងបន្ទប់ដោយឡែកសម្រាប់បេក្ខជនដែលស្ថិតក្នុងអំឡុងពេលចត្តាឡីស័ក។

ចំពោះបញ្ជីឈ្មោះបេក្ខជនតាមមណ្ឌលប្រឡងនីមួយៗ ត្រូវបានរៀបចំមានពីរករណី គឺរាជធានីភ្នំពេញ៖ ឈ្មោះបេក្ខជនត្រូវបានច្រឡូកតាមតំបន់ និងតាមអក្ខរក្រម នាមត្រកូល ដើម្បីសម្រួលការធ្វើដំណើររបស់បេក្ខជន និងបណ្ដាខេត្ត៖ ឈ្មោះបេក្ខជនត្រូវបានច្រឡូកទូទាំងខេត្ត តាមអក្ខរក្រមនាមត្រកូល ៕

ប្រភព៖ ក្រសួងអប់រំ

អត្ថបទដោយ៖ ស៊ូ អីន