ចង់​ដើរ​លេង​ត្រូវ​ហ្មង! ភ្លេចៗខ្លួន តម្លៃប្រេង​សាំងយើងបន្តចុះថ្លៃទៀតហើយ!

  • 2021-12-01 06:46:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពីការកំណត់ថ្លៃប្រេងឥន្ធនៈ ត្រូវលក់រាយតាមស្ថានីយចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ដោយសាំងធម្មតាលក់តម្លៃ ៤,២០០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ក្នុងតម្លៃ ៣,៨៥០ រៀលក្នុង១លីត្រ។

បើផ្អែកទៅតាមតម្លៃមធ្យមនៃប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈនៅចន្លោះពេលដូចគ្នានេះ នឹងត្រូវលក់ក្នុងតម្លៃ៤,៣៦០រៀល ក្នុងមួយលីត្រ សម្រាប់សាំងធម្មតា EA92 និង៤,០១០រៀលក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត្រ។ ក្រោយពីមានការសម្របសម្រូលពីរដ្ឋាភិបាល ក៏ដូចជាការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា អំឡុងពេលនៃវិបត្តិវីរុសកូវីដ ១៩ ប្រេងឥន្ធនៈនឹងត្រូវលក់រាយលើទីផ្សារត្រឹមតែ៤,២០០រៀលប៉ុណ្ណោះ ក្នុង១លីត្រសម្រាប់ប្រេងសាំងធម្មតា និងតម្លៃ៣,៨៥០ សម្រាប់ប្រេងម៉ាស៊ូត ៕

ប្រភព៖ ក្រសួងពាណិជ្ជកម្ម

អត្ថបទដោយ៖ ស៊ូ អីន