តាម​ស្ថិតិ​ទាំង​​នេះ​​រវាង Ronaldo និង Messi ​អ្នក​ទាំងអស់​​គ្នា​គិត​ថា​ម្នាក់​ណា​ជា​ស្ដេច​បាល់ទាត់?

  • 2021-12-01 07:33:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​បើ​សិន​​ជា​ឲ្យ​គ្រប់​គ្នា​បែង​ចែក​ថា អ្នក​ណា​ជា​ស្ដេច​នៅ​លើ​ទីលាន​​​រវាង Cristiano Ronaldo និង Lionel Messi ​ពិត​ជា​មិន​អាច​បែកចែក​​ចេញ​ឡើយ ហើយ​ថែម​ទាំង​​ពិបាក​ក្នុង​ការ​ហាមាត់​និយាយ​ចេញ​ថែម​ទៀត​ផង។

មិន​ថា​នៅ​ក្លឹប និង​នៅ​ជម្រើស​ជាតិ​ពួក​គេ​សុទ្ធតែ​ធ្វើ​បាន​ល្អ​ដូច​គ្នា។ ប៉ុន្តែ​គ្រប់​គ្នា​អាច​ស្មាន​ដឹង​បើ​សិន​ជា​​បាន​មើល​ទិន្នន័យ​ទាំង​អស់​របស់​គេ​ទាំង​ពីរ​នាក់​ខាង​លើ​ស្ដី​ពី​ការ​ប្រកួត​ទាំង​ក្នុង​ជម្រើស​ជាតិ និង​នៅ​ក្លឹប​​៖

១-​​ចំនួន​គ្រាប់​បាល់​នៅ​ក្លឹប

Ronaldo រក​បាន​សរុប ៦៧៤ គ្រាប់

Messi រក​បាន​សរុប ៦៧២​ គ្រាប់​

២-​ចំនួន​ដង​នៃ​បោះ​បាល់​ឲ្យ​ដៃ​គូ​ស៊ុត​បាន​សម្រេច​​នៅ​ក្លឹប ( Club assists )

​ Ronaldo ១៣៩ លើក​

Messi ២២៦ លើក

៣-​ស្ថិតិ​នៅ​ Champions League

Ronaldo លេង​បាន​ ១៨៧ ប្រកួត​ រក​បាន​​ ១៤១ គ្រាប់ ភាគ​រយ​​រក​គ្រាប់​គឺ​ ០,៧៥% ក្នុង​មួយ​ប្រកួត​​

Messi លេង​បាន ១៥៣ ប្រកួត​រក​បាន​ ១២៣ គ្រាប់​ ភាគ​រយ​រក​គ្រាប់​គឺ​ ០,៨០% ក្នុង​មួយ​ប្រកួត​​

៤-ស្ថិតិ​នៅ World Cup

Ronaldo លេង​បាន ១៧​ប្រកួត​រក​បាន​ ៧ គ្រាប់ ភាគរយ​រក​គ្រាប់​គឺ​ ០,៤ % ក្នុង​មួយ​ប្រកួត​

Messi រក​បាន​ ១៩ ប្រកួត​រក​បាន​ ៦ គ្រាប់​ ភាគរយ​រក​គ្រាប់​គឺ ០,៣​ % ក្នុង​មួយ​ប្រកួត​

៥-​ស្ថិតិ​នៅ​ជម្រើស​ជាតិ​

Ronaldo លេ​ង​បាន ១៨៤ ប្រកួត​រក​បាន ១១៤ គ្រាប់​ ភាគ​រយ​រក​គ្រាប់​បាល់​គឺ ០,៦% ក្នុង​មួយ​ប្រកួត​

Messi លេង​បាន​ ១៥៨ គ្រាប់​រក​បាន ៨០ គ្រាប់​ ភាគ​រយ​រក​គ្រាប់​បាល់​គឺ ០,៥% ក្នុង​មួយ​ប្រកួត​

៦​-​ជួយ​ក្រុម​ឲ្យ​ឈ្នះ​ពាន​អី​ខ្លះ​

Ronaldo ៖ World Cup ០, European Championship ១​, Olympics ០, ឈ្នះ​លីគ​បាន​៧​ដង​, Champions League ៥​ដង​, ក្លឹប​ World Cup ៤​ដង, National Cups ៤​ដង សរុប​២១​។

​​​​​​​​​​Messi ៖ ៖ World Cup ០, Copa America១​, Olympics ១​, ឈ្នះ​លីគ​បាន​១០​​ដង​, Champions League ៤​ដង​, ក្លឹប​ World Cup ៣​ដង, National Cups ៧​ដង, សរុប​២៦

៧-​ឈ្នះ​ពាន​អ្វី​ខ្លះ

Ronaldo ឈ្នះ Ballon d'Or ៥ ដង, The Best FIFA Men's Player ២ ដង, ឈ្នះ​ស្បែកជើង​មាស​ប្រចាំ​តំបន់​អឺរ៉ុប៤​ដង​, កីឡាករ​ល្អ​ប្រចាំ​ World Cup ០, កីឡាករ​ល្អ​​ប្រចាំ​ឆ្នាំ​របស់ UEFA ៤​ដង​, ជម្រើស​១១​នាក់​ល្អ​បំផុត​របស់​ពិភព​លោក​ ១៤ ដង​, កីឡាករ​ល្អ​ប្រចាំ​លីគ​ចំនួន​៤​រដូវ​កាល។

Messi ឈ្នះ Ballon d'Or ៧​ ដង, The Best FIFA Men's Player ១​ ដង, ឈ្នះ​ស្បែកជើង​មាស​ប្រចាំ​តំបន់​អឺរ៉ុប៦​ដង​, កីឡាករ​ល្អ​ប្រចាំ​ World Cup ១​, កីឡាករ​ល្អ​​ប្រចាំ​ឆ្នាំ​របស់ UEFA ៣​​ដង​, ជម្រើស​១១​នាក់​ល្អ​បំផុត​របស់​ពិភព​លោក​ ១៤ ដង​, កីឡាករ​ល្អ​ប្រចាំ​លីគ​ចំនួន​៦​រដូវ​កាល​​​​​

តោះ​ទម្លាក់​ខំមិន​មក​មួយ​ណា​ល្អ​ជាង​ក្រោយ​ឃើញ​ស្ថិតិទាំង​អស់​នេះ​ហើយ​?

ប្រភព៖ Goal   ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​