តើអ្នកកំពុងតែបង្កើតជំងឺមហារីកឲ្យខ្លួនឯង ឬអត់? គួរ​អាន​អត្ថបទ​នេះ!

  • 2021-12-01 08:54:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើអ្នកកំពុងតែបង្កើតជំងឺមហារីកឲ្យខ្លួនឯងឬអត់?តើអ្នកទាំងអស់គ្នាដឹងទេថា អារម្មណ៍ខឹងសម្បារមួម៉ៅស្អប់គុំគួននៅក្នុងចិត្តរបស់អ្នក អាចសម្លាប់អ្នកបាន ដុកទ័រ ស្ទីវិន ស្តេនហ្វដ ប្រធានផ្នែកជំនាញវះកាត់និងព្យាបាល ជំងឺមហារីក នៃសហរដ្ឋអាមេរិកបានលើកឡើងាថា ការខឹងក្រោធស្អប់គុំគួន មិនលើកលែងទោស អោយគ្នាទៅវិញទៅមកអាចបំផ្លាញ ប្រព័ន្ធសាំរបស់យើងបាន។

នៅពេលដែលប្រព័ន្ធសាំមនុស្សយើងចុះខ្សោយ ពិតប្រាកដណាស់ថា សារធាតុគីមី ពុលផ្សេងៗ ក៏អាចចូលមកក្នុងខ្លួនប្រាណយើងយ៉ាងងាយស្រួល ពោលគឺវាទៅបំផ្លាញសរីរាង្គកោសិការបស់មនុស្សយើងតែម្តង លោកដុកទ័របានណែនាំឲ្យអ្នកជំងឺ និងមនុស្សយើងទូទៅចេះ បន្ធូរ​អារម្មណ៍ដែលមិនល្អ ធ្វើចិត្តអោយបានស្ងប់ ដើម្បីកសាងប្រព័ន្ធសាំអោយល្អ ឡើងវិញ។

អ្នកស្រាវជ្រាវជាច្រើនបាន លើកឡើងថា ការដែលយើងដក់ជាប់ជាមួយភាព ខឹងសម្បារស្អប់គុំគួន ឬរឿងរ៉ាវដែលមិនល្អ វាកាន់តែធ្វើអោយរាងកាយ ចិត្តគំនិតរបស់យើង កាន់តែមាននភាពអាក្រក់តាមហ្នឹងដែរ លើសពីនេះទៅទៀត អារម្មណ៍ដែលក្រោធខឹង ស្អប់ខ្លាំងនេះ អាចប្តូរ ឌីអិនអេ នៅក្នុងខ្លួនមនុស្សយើង អោយក្លាយទៅជា មហារីកបានទៀតផង ព្រោះរាល់ពេលដេលយើងខឹង ឌីអេនអេ របស់អ្នកនឹងថយចុះ ធ្វើអោយអ្នកឆាប់ចាស់ ថែមទាំងមានហានិភ័យខ្ពស់នៅក្នុងការកើតមហារីក ។

វាពិតជាមិនគួរអោយជឿថា ការខឹងសម្បារស្អប់គុំគួន ឬមានអារម្មណ៍ មិនពេញចិត្ត ជាមួយអ្វីម្យាង នឹងផ្តល់ផលអោយយើងឈឺរាំរ៉ៃ ជំងឺផ្សេងតាមមកជាច្រើនទៀតផងដែរ។ក្រៅពីមានហានិភ័យខ្ពស់នៅក្នុងការកើតមហារីក ការខឹងសម្បារស្អប់ នៅធ្វើអោយយើង មានហានិភ័យជាមួយនឹងរោគបេះដូងខ្ពស់ និងអាចគាំងបេះដូងបានគ្រប់ពេល។

អ្នកអាចធ្វើអារម្មណ៍អោយល្អៗសប្បាយៗ រំសាយចិត្ត ចូរកុំគិតច្រើនពេក ឬកុំដក់ជាប់ជាមួយអារម្មណ៍ ដែលខឹងសម្បារស្អប់អ្នកដទៃ ព្រោះវាមិនល្អជាមួយសុខភាពរបស់យើងនោះទេ មិនមានថ្នាំព្យាបាលណាដែលល្អជាខ្លួនឯងទេ ដោយគ្រាន់តែយើងចេះ ព្រលែងរឿងរ៉ាងដែលមិនល្អ ចេះលើកលែងទោសមិនខឹងសម្បារស្អប់ ចេះបន្ថូរអារម្មណ៍ គិតនូវរឿងវិជ្ជមាន និងកុំទៅខឹងសម្បារស្អប់ ជាមួយគេ​ពេក វាមិនបាននាំផលល្អ មករកយើងទេ វានឹងបន្ថែមគ្រោះថ្នាក់ដល់រាងកាយ នៃរោគមហារីក និងជំងឺផ្សេងទៀតលើសដើម៕

ប្រភព៖ YouTube   អត្ថបទដោយ៖ សាន សុធារដ្ឋ

អត្ថបទពេញនិយម
អត្ថបទថ្មី