កូរ៉េខាងត្បូងផ្តល់​ជំនួយ​បន្ទាន់នូវស្បៀងអាហារ និងសេវា​សុខភាពមានតម្លៃ ៣២លានដុល្លារ​ ដល់អាហ្វហ្កានីស្ថាន

  • 2021-12-01 08:02:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសកូរ៉េខាងត្បូងនឹងផ្តល់ជំនួយមនុស្សធម៌ដែលមានតម្លៃ ៣២លានដុល្លារអាម៉េរិកដល់ប្រទេសអាហ្វហ្គានីស្ថាន ដើម្បីជួយដល់ប្រជាជននៅទីនោះដែលត្រូវការជំនួយជាបន្ទាន់នូវស្បៀងអាហារ និងសេវាថែទាំសុខភាព។

ទីក្រុងសេអ៊ូលគ្រោងនឹងផ្តល់មូលនិធិនេះតាមរយៈអង្គការអន្តរជាតិនានាដើម្បីគាំទ្រដល់គម្រោងស្បៀងអាហារ កិច្ចការពារជនភៀសខ្លួន និងការថែទាំសុខភាពសម្រាប់ជនជាតិអាហ្វហ្គានីស្ថាន ជាពិសេសកុមារ និងស្ត្រីនៅក្នុងស្ថានភាពងាយរងគ្រោះ។

ការផ្តល់នេះក៏បានជួយគាំទ្រដល់ស្បៀងអាហារ និងសេវាថែទាំសុខភាពសម្រាប់ជនភៀសខ្លួនអាហ្វហ្គានីស្ថាននៅក្នុងប្រទេសជិតខាងដែលរួមទាំងអ៊ីរ៉ង់ និងប៉ាគីស្ថានផងដែរ ហើយបានប្តេជ្ញាបន្តការចូលរួមចំណែកដើម្បីជួយដោះស្រាយវិបត្តិមនុស្សធម៌នៅអាហ្វហ្គានីស្ថាន៕

ប្រភព៖ Yonhapnews   កែសម្រួល៖ សៀនហួរ

អត្ថបទពេញនិយម