ឯកឧត្តម វេង សាខុន រដ្ឋ​មន្ត្រី​ទី១ ចូល​ទៅ​ឆ្លើយ​ Comment ប្រិយមិត្តផ្ទាល់​រឿង ស្វាយ តាង៉ែន ធ្លាក់​ថ្លៃ!

  • 2021-12-01 09:42:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ឆ្លើយតបនឹងការចោទសួរ របស់ពលរដ្ឋ ទាក់ទងទៅនឹងមូលហេតុនៃការធ្លាក់ចុះនៃតម្លៃទីផ្សារផ្លែស្វាយ តាង៉ែន(មៀនប៉ៃលិន) ក៏ដូចជាផលិតផលកសិកម្មមួយចំនួន ដោយឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងបានដឹងពីបញ្ហាប្រឈម មិនមែនមិនដឹងរឿងនោះទេ ហើយការដោះស្រាយនេះមិនមែនជាការងារងាយស្រួលនោះទេ គឺត្រូវដោះស្រាយជាកញ្ចប់ ។ នេះបើតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្ទាល់របស់ឯកឧត្តម នាព្រឹកថ្ងៃទី០១ ធ្នូ ២០២១នេះ។

ឯកឧត្តមបានបញ្ជាក់ឲ្យដឹងថា ចំពោះការធ្លាក់ចុះនៃតម្លៃទីផ្សារ ការដោះស្រាយនេះមិនមែនជាការងារងាយស្រួលនោះទេ គឺត្រូវដោះស្រាយជាកញ្ចប់ ដោយមានការជាប់ពាក់ព័ន្ធជាលក្ខណៈអន្តរក្រសួង រួមមានតម្លៃដឹកជញ្ជូន និងពេលវេលា ការលាងសម្អាតសមាសភាពចង្រៃ ការវិចខ្ចប៉ ការស្តុកត្រជាក់ តម្លៃកុងទ័ន័រជាដើម រួមទាំងសមត្ថភាពវិស័យឯកជន គុណភាពផលិតផល និងលក្ខខណ្ឌតម្រូវទីផ្សារនៅក្រៅប្រទេសផងដែរ ។

ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់បន្ថែមទៀតថា ចំពោះការ​នាំ ផ្លែស្វាយ និងចេក ចេញ​ទៅ​ចិន​ ដោយ​ឆ្លង​កាត់​រឿង​ជា​ច្រើន។ "ផ្លែ​ស្វាយ តាង៉ែយើង កម្ពុជានាំចេញទៅកាន់ប្រទេសចិន តើយើងត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះ តើមានរយៈប៉ុន្មានទើបទៅដលទិផ្សារ ហើយតម្លៃនៃដឹកជញ្ជូនថ្លៃប៉ុន្មាន ជាមួយនឹងការប្រឈមជាមួយផលិតផលប្រទេជិតខាង។ មិនមែនងាយស្រួលដូចយើងគិតថា ដាក់កញ្ជ្រែញ ហើយទូលទៅលក់នៅទីផ្សារបាននោះទេ" ។

ជាមួយ​គ្នាដែរ ឯកឧត្តមបានបន្តថា នាវេលាល្ងាចថ្ងៃទី៣០ ខែវិឆ្ឆិកា ២០២១នេះ ម្សិលមិញនេះ ឯកឧត្តម បានជួបជាមួយតំណាងក្រុមហ៊ុននាំម្រេចទៅប្រទេសមួយនៅអឺរ៉ុប ដោយភាគីក្រុមហ៊ិនបានបញ្ជាក់ថា តម្លៃដឹកជញ្ជូនតាមកប៉ាល់បានកើនឡើងរហូត ១៥ ដង ឯណោះ មុនការរីករាលដាលជាសកលនៃមេរោគកូវិដ ១៩ ៕

ប្រភព៖ គណនីហ្វេសប៊ុក ឯកឧត្តម វេង សាខុន

អត្ថបទដោយ៖ ស៊ូ អីន

អត្ថបទពេញនិយម