គ្រឹះស្ថាន​មត្តេយ្យ​សិក្សា​ និង​សេវា​ថែទាំ​កុមារ​ សម្រាប់អាយុ​០៥ឆ្នាំ​ឡើង​ទៅ​ ចាប់​បើក​ឡើង​វិញហើយ

  • 2021-12-01 10:58:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២១​​នេះ​ ក្រសួង​អប់រំ​ យុវជន និង​កីឡា​ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ ស្ដី​​ពី​ការ​បើក​ដំណើរ​ការ​ឡើងវិញ​នូវ​គ្រឹះស្ថាន​មត្តេយ្យ​សិក្សា​ និង​សេវា​ថែទាំ​កុមារ​ សម្រាប់​កុមារ​ដែល​មាន​អាយុ​០៥​ឆ្នាំ​ឡើង​ នៅ​គ្រឹះស្ថាន​សិក្សា​សាធារណៈ​ និង​ឯក​ជន​។

ការ​បើក​ឡើង​នេះ​នឹង​អនុវត្ត​ចាប់​ពី​ថ្ងៃ​ចេញ​សេចក្ដី​ជូន​ដំណឹង​នេះ​ត​ទៅ​។

ការ​បើក​ឡើង​វិញ​នេះ​ធ្វើ​ឡើង បន្ទាប់​ពីគ្រឺះស្ថាន​អប់រំ ដែល​បាន​បើកដំណើរ​​វិញ​កន្លងទៅ​នេះ​ គឺ​មាន​សភាព​រលូន​ ដោយ​ពុំមាន​ហេតុការណ៍​អ្វីគួរ​ឲ្យ​កត់​សម្គាល់​ ទាក់ទងនឹង​ការ​រីករាល​ដាលនៃជំងឺកូវីដ-១៩ ដល់សិស្ស និង​បុគ្គលិក​អប់រំឡើយ៕

ខាង​ក្រោម​ជា​សេចក្ដី​ជូនដំណឹង​លម្អិត​ ដែល​ចុះ​ផ្សាយ​ដោយ​ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា - AKP៖

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទថ្មី