Merseyside Derby ហង្សក្រហមលត់ Everton ចាស់ដៃដល់ផ្ទះ
- 2021-12-02 01:59:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Merseyside Derby ហង្សក្រហមលត់ Everton ចាស់ដៃដល់ផ្ទះ
ចន្លោះមិនឃើញ
Liverpool បានយកឈ្នះ Everton ដែលក្រោមការដឹកនាំរបស់លោក Rafael Benitez ដល់ទៅ ៤-១ ក្នុងជំនួប Merseyside Derby កាលពីយប់មិញក្នុងកីឡដ្ឋាន Goodison Park។
គ្រាប់បាល់ដំបូងរបស់ Liverpool ធ្វើបានដោយប្រធានក្រុម Jordan Henderson។ ខ្សែប្រយុទ្ធឆ្នើម Mohamed Salah រកបាន២គ្រាប់តែម្នាក់ឯងក្នុងប្រកួតនេះ ខណៈគ្រាប់ចុងក្រោយរបស់ហង្សក្រហមសម្រេចដោយកីឡាករ Jota។
ខ្សែបម្រើ Demarai Gray ជាអ្នករកបានមួយគ្រាប់សងវិញឲ្យ Everton។ នេះជាជ័យជម្នះដ៏ល្អមួយ ព្រោះសម្រាប់ការទៅលេងដល់ទឹកដី Goodison Park ក្រុមលោក Jurgen Klopp កម្រឈ្នះណាស់។
Mo Salah សញ្ជាតិអេហ្ស៊ីប ពេលនេះកំពុងស្ថិតជាកីឡាករទាត់បញ្ចូលទីច្រើនជាងគេនៅ Premier League មាន១៣គ្រាប់ ឈរលើ Jamier Vardy របស់ Leicester City ៤គ្រាបើ៕