ក្តៅៗ ! បន្ទាប់ពីផ្ទុះការរិះគន់រឿងរ៉ូបសមោលស ពេលនេះMGC ប្រកាសរើសអ្នកច្នៃម៉ូតសម្រាប់បវរកញ្ញាឆ្នាំ២០២២ខាងមុខ

  • 2021-12-06 03:05:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាប័ន Miss Grand Cambodia បានប្រកាសជ្រើសរើសអ្នកច្នៃម៉ូតសម្លៀកបំពាក់សម្រាប់បវរកញ្ញាកម្ពុជាសម្រាប់ឆ្នាំ២០២២ខាងមុខនេះ រហូតធ្វើឲ្យប្រិយមិត្តមានភាពត្រេកអរ ។

នៅប៉ុន្មានម៉ោងមុននេះ ស្ថាប័នបវរកញ្ញា ហ្រ្គែនកម្ពុជា ឬ Miss Grand Cambodia បានប្រកាស់ជ្រើសរើសអ្នកច្នៃម៉ូតសម្លៀកបំពាក់ដែលបានបញ្ចេញស្នាដៃកាត់ដេរនិងភាពប្រណីតដ៏ឆ្នើម ទុកសម្រាប់បវរកញ្ញាឆ្នាំ២០២២ខាងមុខនេះ ព្រោះបន្ទាប់ពីបវរកញ្ញាកម្ពុជាឆ្នាំ២០២១បានផ្ទុះការរិះគន់ទៅលើរូបរាត្រីសមោលស «រតនៈមច្ឆរ័ត្ន» យ៉ាងខ្លាំងថាមិនសូវស្អាត ស៊ីក្នុងកម្មវិធី Top 10 ព្រោះរ៉ូបនេះសាមញ្ញខ្លាំងពេក ក្នុងវគ្គ១០នាក់ចុងក្រោយ រហូតមានមតិមួយចំនួនស្នើសុំឲ្យមានការផ្លាស់ប្តូរឈុតទៀតផង ។

ចំណែកប្រិយមិត្តជាច្រើនមានការសម្បាយចិត្តខ្លាំង ក្រោយឃើញមានការផ្លាស់ប្តូរគំនិតដោយជ្រើសរើសអ្នកច្នៃម៉ូតដើម្បីបញ្ចេញស្នាដៃកាត់ដេរនិងភាពប្រណិតដ៏អស្ចារ្យសម្រាប់កម្ពុជាឆ្នាំ២០២២ខាងមុខនេះ រហូតមានការគាំទ្រនិងលើកទឹកចិត្តជាច្រើនផងដែរ ។

គួរឱ្យដឹងថា បវរកញ្ញាកម្ពុជា សុតធីតា បានឈ្នះពានរង្វាន់ Popular Vote និងបានចូលទៅវគ្គ TOP10 ។ ចំណែកឯម្ចាស់មកុដបានទៅលើបវកញ្ញាមកពីប្រទេសវៀតណាម Nguyen Thúc Thuy Tiên ៕

សូមទស្សនារ៉ូបខាងក្រោមនេះ ៖

អត្ថបទ៖ Tep Sovannmoly