Mbappeថា​ គេ​អន់​ចិត្ត​ ដែល​មិន​បាន​ចាក​ចេញ​ពី​ PSG កាល​ពី​រដូវកាល​ក្ដៅ​កន្លង​ទៅ​នេះ​

  • 2021-12-06 13:31:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Kylian Mbappe បាន​និយាយ​ទៅ​កាន់​សារ​ព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ គេ​រៀង​អន់​ចិត្ត​ ដែល​មិន​បាន​ចាក​ចេញ​ពី​ក្លឹប​ Paris Saint Germain កាល​ពី​រដូវកាល​ក្ដៅ​កន្លង​ទៅ​នេះ​។

Mbappe បាន​និយាយ​ថា​៖" កាល​រដូវកាល​ក្ដៅ​កន្លង​ទៅ​ហ្នឹង​ ខ្ញុំ​រៀង​អន់​ចិត្ត​បន្តិច​ដែរ​ ដែល​មិន​បាន​ចាក​ចេញ​ពី​ PSG ​។ កាល​ហ្នឹង​ វា​មិន​ងាយ​ស្រួល​នឹង​ធ្វើ​ចិត្ត​បាន​នោះ​ទេ​ ប៉ុន្តែ​មាន​រឿង​អី​ក៏​ដោយ​ ខ្ញុំ​ដឹង​ខ្លួន​ខ្ញុំ​ថា​ ខ្ញុំ​នឹង​ទៅ​លេង​នៅ​ក្លឹប​ដែល​ល្អ​បំផុត​ "។

កីឡាករ​នេះ​បាន​បន្ត​ថា​៖" ចំពោះ​ឥឡូវ​នេះ​វិញ​ ខ្ញុំ​មិន​មែន​លេង​នៅ​ក្លឹប​លីគ​លំដាប់​ទី​៣​ឯណា​ ។ ខ្ញុំ​កំពុង​នៅ​ក្លឹប​ដែល​ចង់​ឈ្នះ​ ដេញ​ជើង​ដណ្ដើម​យក​ពាន​ Champions League ឯនេះ​។ ខ្ញុំ​ជា​ Parisian ខ្ញុំ​ពេញ​ចិត្ត​នឹង​នៅ​ទី​នេះ​ខ្លាំង​ណាស់​ តែ​គ្រាន់​តែ​កាល​រដូវកាល​កន្លង​ទៅ​នេះ​ខ្ញុំ​ចង់​ចាក​ចេញ​ទៅ​រក​អី​ថ្មី​ខុស​ពី​នេះ​ប៉ុណ្ណោះ​ "។

សូម​រំលឹក​ផង​ដែរ​ថា​ កាល​ពី​រដូវកាល​ក្ដៅ​កន្លង​ទៅ​នេះ​ Real ជា​ក្លឹប​ដែល​ Mbappe ចង់​លេង​ឲ្យ​ ប៉ុន្តែ​ចំពោះ​រដូវកាល​នេះ ​ ក្រោយ​កីឡាករ​លើក​ឡើង​ខាង​លើ​ ដូច្នេះ​ភាគ​រយ​ច្រើន​ដែល​កីឡាករ​នេះ​នឹង​បន្ត​ទៀត​ជា​មួយ​ PSG ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម