កាត​ក្រហម​៣ ​ចុង​ក្រោយ ​AT Madrid ​ជា​អ្នក​បាន​ឡើង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ

  • 2021-12-08 01:56:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម Atletico Madrid ​បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ UEFA Champions League ​ហើយ ​ក្រោយ​ពី​ពួកគេ​យក​ឈ្នះ​លើ​ក្រុម Porto ​បាន​ក្នុង​លទ្ធផល ៣-១។

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​ឃើញ​ថា​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ច្រើន ជា​ពិសេស​នៅ​ពាក់​កណ្ដាល​តង់​ទី​២​តែ​ម្ដង។ ​កីឡាករ Carrasco ​ទទួល​បាន​កាត​ក្រហម​នៅ​នាទី​៦៧ ​មុន​ពេល​កីឡាករ Wendell ​ដែល​ប្ដូរ​ចូល​ទទួល​បាន​កាត​ក្រហម​មួយ​នៅ​នាទី​៧០។ ​ការ​ប៉ះ​ទង្គិច​គ្នា​នេះ​ក៏​បាន​ធ្វើ​ឱ្យ​កីឡាករ​អង្គុយ​កៅអី​បម្រុង​ចូល​មក​ផង​ដែរ ​រហូត​ដល់​បាន​កាត​ក្រហម​ម្នាក់​ដែរ​គឺ Marchesin ​។ ​ចប់​ការ​ប្រកួត AT Madrid ​បាន​យក​ឈ្នះ Porto ​បាន ​៣-១ ​ហើយ​ការ​ប្រកួត​នេះ​ក៏​បាន​ចាយ​កាត​ក្រហម​៣​ផង​ដែរ។

​ក្រោយ​ពី​ទទួល​បាន​៣​ពិន្ទុ​បន្ថែម​នេះ ​ក្រុម AT Madrid ​ក៏​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​ពូល ​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​បាន​ផង​ដែរ។ ដោយ​ក្រុម Liverpool ​ជា​អ្នក​លេខ​១​ក្នុង​ពូល៕

ប្រភព៖ Dailymail   អត្ថបទ៖ វ៉ាន់ សាក់