ច្បាស់ហើយ ! ដឹងមូលហេតុបវរកញ្ញាអាហ្វ្រិកខាងត្បូងបាត់មុខមិនបន្តនៅថៃ ក្រោយប្រកាសលទ្ធផល

  • 2021-12-08 08:29:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បវរកញ្ញា មកពីអាហ្វ្រិកខាងត្បូង ក្រោយបាត់មុខមិនឃើញចូលរួមបន្តនៅប្រទេសថៃ ក្រោយចប់ការប្រកួតក្នុងកម្មវិធី Miss Grand International 2021 ដែលប្រិយមិត្តគ្រប់គ្នាឆ្ងល់ហេតុអ្វីមិនឃើញចូលរួមជាមួយគេ ពេលនេះដឹងការពិតហើយ ។

កាលពីពេលថ្មីៗកន្លងទៅនេះ កម្មវិធី Miss Grand International 2021 បានរកឃើញម្ចាស់មកុដប្រចាំឆ្នាំ២០២១ហើយ ដោយបានទៅលើប្រទេសវៀតណាម ហើយក្នុងនោះដែរ ក៏មានជយលាភីរងចំនួន៤រូបផ្សេងទៀតដែរ។ បវរកញ្ញា ជយលាភីរងទី១ គឺបានទៅលើបវរកញ្ញាមកពីប្រទេសអេក្វាឌ័រ ទី២ ប្រទេសប្រេស៊ីល ទី៣គឺប្រទេសព័រតូរីកូ និងរងទី៤ គឺប្រទេសអាហ្វ្រិកខាងត្បូង ។ ក្រោយបញ្ចប់ការប្រកួត គេមិនឃើញមានវត្តមានរបស់បវរកញ្ញា ប្រទេសអាហ្វ្រិកខាងត្បូងនោះទេ ក្នុងកម្មវិធីនានារបស់ប្រទេសថៃ ដោយឃើញមានវត្តមាន៤រូបតែប៉ុណ្ណោះ ។

ក្រោយទទួលបានដំណឹងនេះបវរកញ្ញាប្រទេសអាហ្វ្រិកខាងត្បូង ក៏បានបង្ហាញការពិតដែលនាងមិននៅចូលរួមបន្តជាមួយបវរកញ្ញា៤នាក់ផ្សេងទៀត គឺមូលហេតុមកពី នាងបានទៅជួបសមាជិកក្នុងក្រុម ហើយនាងបានសួរគេថា តើនាងគួរតែត្រឡប់ទៅផ្ទះវិញរឺនៅប្រទេសថៃបន្តទៀត ពេលនោះគេបានប្រាប់នាងថា នាងអាចត្រឡប់ទៅវិញបាននៅថ្ងៃបន្ទាប់ ដោយមិនចាំបាច់ស្នាក់នៅទេ។ នាងបានបន្ថែមទៀតថា នាងត្រឡប់ទៅវិញមិនមែន មានបញ្ហាការបិទព្រំដែនប្រទេស ឬបញ្ហាCovid19នោះទេ ព្រោះគេប្រាប់ឲ្យនាងធ្វើដូចនេះ ទើបនាងសម្រេចចិត្តទៅយ៉ាងដូចនេះ។ នាងពិតជាខូចចិត្តខ្លាំងណាស់ ព្រោះនេះជាឳកាសរបស់នាងនៅក្នុងឆាកជីវិត

អត្ថបទ៖ Tep Sovannmoly