Mbappe បំបែក​កំណត់​ត្រា​ Messi ក្លាយ​ជា​កីឡាករ​​ក្មេង​បំផុត​ ស៊ុត​ចូល​​​​ ៣០គ្រាប់​ ក្នុង​ UCL

  • 2021-12-08 11:43:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​​ប្រយុទ្ធ​ Kylian Mbappe បាន​បំបែក​កំណត់​ត្រា​របស់​ ខ្សែ​ប្រយុទ្ធ​ Lionel Messi ដោយ​បាន​ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​ជាង​គេ​ ដែល​រក​បាន​គ្រាប់​បាល់​​ ៣០​គ្រាប់​ក្នុង​ប្រកួត​ UEFA Champions League ក្រោយ​កីឡាករ​នេះ​បាន​ស៊ុត​ចូល​ ២គ្រាប់​ក្នុង​ប្រកួត​នឹង​ Club Burgge លទ្ធផល​ ៤-១ ក្នុង​ថ្ងៃ​នេះ​(ម៉ោង​កម្ពុជា)។

កំណត់​ត្រា​ចាស់​កីឡាករ​​ក្មេង​បំផុត​ ស៊ុត​ចូល​​​​ ៣០គ្រាប់​នៅ​ UCL នេះ​គឺ​ជា​ Messi ដែល​កីឡាករ​នេះ​រក​កំណត់​ត្រា​នេះ​បាន​ក្នុង​វ័យ​ ២៣ឆ្នាំ​ និង​ ១៣១ថ្ងៃ​។

ខណៈ​ក្នុង​ថ្ងៃ​នេះ​ Mbappe ជា​អ្នក​បំបែក​កំណត់​ត្រា​នេះ​ ស៊ុត​ចូល​រហូត​ដល់​ ៣១​គ្រាប់​ឯណោះ​​ក្នុង​ វ័យ​មិន​ទាន់​ពេញ​ ២៣ឆ្នាំ​ផង​ ដោយ​នៅ​ខ្វះ​​ ១២​ថ្ងៃ​ទៀត​ទើប​គ្រប់​ ២៣​ឆ្នាំ​ពេញ​៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី