ក្រៅពី T-Series នៅមានគណនី YouTube ចំនួន ៣ ទៀតកំពុងកើនចំនួន Subs លើស 100M

  • 2021-12-09 08:17:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​រក​ឃើញ​គណនី​ YouTube ដែល​​មាន​ចំនួន Subscriber រហូតដល់ ២០០លាន់នាក់​ដំបូង​គេ​រួច​មក គ្រាប់​គ្នា​ប្រហែល​ជា​ចង់​ដឹង​ហើយ​ថា តើគណនី YouTube ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ ២ និង​បន្ត​បន្ទាប់​ទៀត​មាន​ឈ្មោះ​អ្វី?

ថ្ងៃ​នេះ Sabay នឹង​បង្ហាញ​ពី​ទំព័រ​គណនី YouTube ចំនួន ៣គឺ Cocomelon មានចំនួនជាង ១២៣នាកនាក់, SET India មានចំនួនជាង ១២១នាកនាក់ និង PewDiePie មានចំនួនជាង ១១០នាកនាក់ ដែល​កំពុង​ប្រជែង​គ្នា​ដណ្ដើម​ចំនួន Subscriber ពី​សំណាក់​អ្នក​ទស្សនា​ដែល​បាន​ធ្វើ​ការ Live Stream ដោយ​គណនី YouTube ឈ្មោះ DMD ​កំពុង​រាប់ចំនួន Subscriber របស់​គណនី​ទាំង​នោះ។

ទស្សនាពីការ Live Stream រាប់​ចំនួន Subscriber របស់​គណនី YouTube ទាំងនោះដូច​ខាង​ក្រោម៖

គូស​បញ្ជាក់​ថាគណនី​ YouTube ដែល​​មាន​ចំនួន Subscriber រហូតដល់ ២០០លាន់នាក់​ដំបូង​គេគឺមាន​ឈ្មោះថា T-Series ដែល​ជា​គណនី​ដែល​តែង​តែ​បង្ហោះ​នូវ​វីដេអូ​ចម្រៀង​​ឥណ្ឌា, វីដេអូ​ខ្លីៗ​នៃ​ខ្សែ​ភាពយន្ត និង ខ្សែ​ភាព​យន្ត​ភាគ​ផង​ដែរ វា​ជា​ហេតុ​ធ្វើ​ឲ្យ​គណនី​នេះ​កើន​ឡើង​ប្រជាប្រិយភាព​លឿន​បំផុត​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ៕

អត្ថបទ៖ ម៉េងងី