Pep ឈ្នះ​ពាន​អ្នកចាត់ការ​​​ឆ្នើម​របស់​ PL ជា​លើក​ទី​១០

  • 2021-12-10 12:50:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Pep Guardiola អ្នកចាត់​ការ​ក្លឹប​ Manchester City បាន​ឈ្នះ​ពាន​អ្នកចាត់ការ​ឆ្នើម​របស់​ Premier League ជា​លើក​ទី​១០​ ក្រោយ​លោក​បាន​ឈ្នះ​ពាន​នេះ​ប្រចាំ​ខែ​វិច្ឆិកា នៅ​ក្នុង​ថ្ងៃ​នេះ​។

អ្នកចាត់ការ​រូប​នេះ​បាន​ឈ្នះ​ពាន​ទាំង​១០នេះ​ជា​មួយ​ Man City តែ​ម្ដង​ ដោយ​នៅ​ឆ្នាំ​២០១៧ លោក​ឈ្នះ​បាន​ ៥ដង​ ដោយ​នៅ​ក្នុង​នោះ​ឈ្នះ​៤ដង​ជាប់​គ្នា​តែ​ម្ដង​ពី​ខែ​កញ្ញា​ ដល់​តុលា​។

បន្ត​មក​ទៀត​ លោក​ Pep ឈ្នះ​ពាន​នេះ​ ២ដង​នៅ​ឆ្នាំ​២០១៩ និង​ ៣ដង​បន្ថែម​ទៀត​នៅ​ក្នុង​ឆ្នាំ​២០២១​នេះ​ ដោយ​ក្នុង​ក៏​មាន​ការ​ឈ្នះ​ ២ដង​ជាប់​គ្នា​ផង​ដែរ​គឺ​ពី​ខែ​មករា​ ដល់​កុម្ភៈ​។

គួរ​បញ្ជាក់​ផង​ដែរ​ នៅ​ក្នុង​ខែ​វិច្ឆិកា កន្លង​ទៅ​នេះ​ លោក​ Pep បាន​ដឹក​នាំ​ Man City ឈ្នះ​ទាំង​៣ប្រកួត​តែ​ម្ដង​ ដោយ​ឈ្នះ​ Man United ២-០ ឈ្នះ​ Everton ៣-០ និង​ឈ្នះ​ West Ham United ២-១៕

ប្រភព៖ Premier League   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម