កាក់កំពុងធ្លាក់ថ្លៃ HackerហេគចូលTwitterនាយករដ្ឋមន្ត្រីឥណ្ឌាបង្ហោះសារក្លែងក្លាយ

  • 2021-12-13 07:02:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី១២ ខែធ្នូ គណនី Twitter របស់នាយករដ្ឋមន្ត្រីប្រទេសឥណ្ឌា លោក Narendra Modi ត្រូវបាន Hacker លុកលុយ និងបានកេងប្រវ័ញ្ចដោយបង្ហោះសារថា ប្រទេសឥណ្ឌា ទទួលស្គាល់ Bitcoin ជាលុយស្របច្បាប់ និងរដ្ឋាភិបាលបានទិញកាក់ 500 BTC (ស្មើនឹង ២៤លានដុល្លារ) ចែកចាយដល់ប្រជាជនឥណ្ឌាទាំងអស់។

យ៉ាងណាសារបញ្ហានេះត្រូវបានដោះស្រាយ ហើយការិយាល័យនាយករដ្ឋមន្ត្រីឥណ្ឌាក៏បានស្នើបន្ទាន់ឱ្យ ក្រុមហ៊ុន Twitter បង្កើនសុវត្ថិភាពភ្លាមទៅលើគណនីមេដឹកនាំឥណ្ឌាផងដែរ។

គួរបញ្ជាក់ថា គណនី Twitter របស់នាយករដ្ឋមន្ត្រីប្រទេសឥណ្ឌា លោក Narendra Modi មានអ្នក Follower ច្រើនជាង ៧០លាននាក់។

យ៉ាងណា លុយគ្រីបតូ Bitcoin មានតែប្រទេស អែលសាល់វ៉ាឌ័រ មួយប៉ុណ្ណោះដែលប្រកាសទទួលស្គាល់ជាលុយផ្លូវការ កាលពី ខែកញ្ញា កន្លងទៅ មិនតែប៉ុណ្ណោះ ប្រធានាធិបតីប្រទេសនេះ លោក Nayib Bukele ថែមទាំងមានគម្រោងសាងសង់ទីក្រុងមួយដាក់ឈ្មោះថា Bicoin City ថែមទៀតផង៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ កុសល