ក្នុង​ថ្ងៃ​ខួបកំណើត​ Mbappe មិត្ត​រួម​ក្រុម​​ឲ្យ​កាដូរ​អាវ​ PSG លេខ​ ២០៥០ សង្ស័យ​តំណាង​ចង់​ឲ្យ​បន្ត​កុងត្រា​ថ្មី​

  • 2021-12-21 10:55:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​​ពេល​ខួប​កំណើត​ខ្សែ​ប្រយុទ្ធ Kylian Mbappe កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ​ ឆ្នាំ​២០២១​ម្សិលមិញ​នេះ​ កីឡាករ​រូប​នេះ​ ត្រូវ​បាន​មិត្ត​រួម​ក្រុម​ Paris Saint Germian របស់​ខ្លួន ​លេង​សើច​ឌឺដង​លេង​កំសាន្ត​ ដោយ​បាន​ឲ្យ​កាដូរ​ អាវ​ PSG មួយ​ដែល​ដាក់​លេខ​ ២០៥០។

នៅ​ក្នុង​ពិធី​ខួប​កំណើត​នេះ​ ត្រូវ​បាន​គេ​ឃើញ​មាន​មិត្ត​រួម​ក្រុម​ PSG ចូល​រួម​ជា​ច្រើន​ផង​ដែរ​ ដោយ​មាន​ Sergio Ramos, Achraf Hakimi, Rafinha Alcantara និង Keylor Navas ជា​ដើម​។ ប៉ុន្តែ​មិន​ឃើញ​មាន​ Messi ក៏​ដូច​ជា​ Neymar ឡើយ​។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Marca ការ​ឲ្យ​កាដូរ​មួយ​នេះ​ដែល​ជា​អាវ​ PSG រួម​ទាំង​មាន​ឈ្មោះ​ Mbappe និង​លេខ​ ២០៥០ គឺ​សង្ស័យ​មាន​ន័យ​ថា​ ចង់​ឲ្យ​កំពូល​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ បន្ត​កុងត្រា​ថ្មី​ជា​មួយ​ក្លឹប​បារាំង​នេះ​ ព្រោះ​តែ​កុងត្រា​របស់​ជិត​ចប់​ហើយ​នៅ​ ពោល​គឺ​នឹង​ចប់​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២២​ខាង​មុខ​។

រហូត​មក​ទល់​នឹង​ពេល​នេះ​ កុងត្រា​ថ្មី​របស់​ Mbbape ជា​មួយ​ PSG មិនទាន់​សម្រេច​ជា​ផ្លូវការ​ទៅ​ជា​យ៉ាង​ណា​នោះ​ទេ​។ ដោយ​ខាង​ PSG ធ្លាប់​បង្ហាញ​យ៉ាង​ច្បាស់​លាស់​ជា​ច្រើន​ដង​ហើយ​ថា​ ចង់​បាន​កីឡាករ​រូប​នេះ​នៅ​បន្ត​ រី​ឯ​ Mbappe មិន​ទាន់​ដែល​និយាយ​ច្បាស់​លាស់​ឡើយ​។

នៅ​ក្នុង​រដូវកាល​នេះ Mbappe បាន​ចូល​ ២៤ប្រកួត​ ឲ្យ​ PSG ហើយ​ដោយ​ស៊ុត​ចូល​១៥គ្រាប់​៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី