Ferran Torres ឆ្លង​កាត់​ការ​ពិនិត្យ​សុខភាព​របស់​ Barca ហើយ​ៗ នឹង​ប្រកាស​ជា​ផ្លូវការ​ឆាប់ៗ​

  • 2021-12-27 13:01:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Ferran Torres បាន​ឆ្លង​កាត់​ការ​ពិនិត្យ​សុខភាព​របស់​ក្លឹប​ Barcelona ដោយ​ជោគជ័យ​រួចរាល់​ហើយ​ នៅ​ក្នុង​ថ្ងៃ​នេះ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Daily Mail ។

កាល​ពី​សប្ដាហ៍​មុន​ កីឡាករ​រូប​នេះ​បាន​ប្រកាស​ចាក​ចេញ​ពី​ក្លឹប​ Man City ទៅ​កាន់​ Barca ដោយ​បាន​ព្រមព្រៀង​ក្នុង​តម្លៃ​ជាង​ ៧៤លាន​ដុល្លារ​ ជា​មួយ​នឹង​កុង​ត្រា​រយៈ​ពេល​ ៥ឆ្នាំ​ រហូត​ដល់​ឆ្នាំ​២០២៧។

ក្រោយ​ឆ្លង​កាត់​ការ​ពិនិត្យ​សុខភាព​ជោគជ័យ​រួច​រាល់​បែប​នេះ​ ការ​ចរចា​កុងត្រា​របស់​គេ​ និង​ក្លឹប​ នឹង​បញ្ចប់​ និង​ការ​ប្រកាស​ជា​ផ្លូវការ​ នឹង​ធ្វើ​ឡើង​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​។

Ferran Torres ទើប​មាន​វ័យ​២១ឆ្នាំ​ ដោយ​ចូល​ប្រឡូក​ក្នុង​វិស័យ​បាល់ទាត់​ក្រុម​ឈុត​ធំ​ នៅ​ឆ្នាំ​២០១៨ ដោយ​ធ្លាប់​ចូល​លេង​សរុប​បាន​ ១៤០ប្រកួត​ រក​គ្រាប់​បាល់​បាន​ ២៥គ្រាប់​ឲ្យ​ក្លឹប​ Valencia និង​ Man City៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី