គ្រូ​ Brentfordថា​ Pep ជា​ អ្នកចាត់ការ​ឆ្នើម​បំផុត​ ក្នុង​សម័យ​ទំនើប​នេះ​

  • 2021-12-28 13:04:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Thomas Frank អ្នកចាត់ការ​ក្លឹប​ Brentford បាន​និយាយ​ទៅ​កាន់​អ្នក​កាសែត​នៅ​ក្នុង​ថ្ងៃ​នេះ​ ដោយ​បាន​ធ្វើ​ការ​សរសើរ​លោក​ Pep Guardiola អ្នកចាត់ការ​ក្លឹប​ Manchester City យ៉ាង​ខ្លាំង​ ដោយ​ចាត់​ទុក​លោក​ជា​ អ្នក​ចាត់​ការ​ឆ្នើម​ជាង​គេ​ នៅ​ក្នុង​សម័យ​ទំនើប​នេះ​។

លោក​ Thomas បាន​និយាយ​ថា​៖" យើង​កំពុង​ត្រៀម​ប្រកួត​ជា​ក្លឹប​ដែល​មាន​ខ្ទង់​សម្រាប់​​ចំណាយ​ច្រើន​ជាង​គេក្នុង​ក្របខ័ណ្ឌ​យើង​នេះ​ (ចង់​ទៅ​សំដៅ​ទៅ​ Man City) ហើយ​ខ្ញុំ​គិត​ថា​ក្លឹប​នោះ​ ក៏​មាន​អ្នកចាត់​ការ​ឆ្នើម​បំផុត​ នៅ​ក្នុង​សម័យ​ទំនើប​នេះ​ផង​ដែរ​។ ពួក​គេ​សុទ្ធ​តែ​មាន​កីឡាករ​ល្អ​ខ្លាំង​ មាន​បច្ចេកទេស​ច្បាស់​លាស់​ ដែល​ធ្វើ​ឲ្យ​ក្រុម​ដូច​យើង​ ពិបាក​នឹង​លេង​ជា​មួយ​គេ​ណាស់​ "។

លោក​បាន​បន្ត​ថា​៖" Pep ជា​អ្នកចាត់ការ​មាន​គំនិត​ថ្មីៗ​អភិវឌ្ឍ​តិចនិក​លេង​ទៅ​មុខ​រហូត​។ វា​ពិបាក​នឹង​ លួច​យក​របៀប​គាត់​មក​លេង​ណាស់​ ព្រោះ​យើង​ក៏​ត្រូវ​ការ​កីឡាករ​ខ្លាំង​គ្រាន់​បើ​ដែរ​ ដើម្បីធ្វើដូចគាត់។ តែ​យ៉ាង​ណា​ វា​ក៏​ល្អ​ផង​ដែរ​ អាច​យក​គំនិត​ល្អ​មក​ពី​គាត់​បាន​ "។

Brentford ត្រូវ​ប្រកួត​តទល់នឹង​ Man City ក្របខ័ណ្ឌ​ Premier League ក្នុង​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២១​(ម៉ោង​កម្ពុជា) ខាង​មុខ​នេះ​។

នៅ​ក្នុង​ពេល​នេះ​ Man City បាន​ឈរ​នាំ​នៅ​ក្នុង​ការ​ប្រកួត​ Premier League ដោយ​មាន​ពិន្ទុ​ដាច់​គេ​ គឺ​មាន​ ៤៧ពិន្ទុ​ ខណៈ​ក្លឹប​ Liverpool ជា​អ្នក​នាំ​មុខ​បន្ទាប់​មាន​ ៤១ពិន្ទុ​ ក្លឹប​ Chelsea មាន​ចំណាត់​ថ្នាក់​ទី​៣ ​ក៏​មាន​ ៤១​ពិន្ទុ និង​ Arsenal ឈរ​លំដាប់​ថ្នាក់​ទី​៤ មាន​៣៥ពិន្ទុ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី