ផ្លូវការ! Ferran Torres ចុះ​កុងត្រា​ជា​មួយ​ Barca រួច​រាល់​ ដោយ​មាន​​តម្លៃ​ផ្ដាច់​កុងត្រា​ ​១​ពាន់​លាន​ដុល្លារ

  • 2021-12-28 13:52:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​របស់​ក្លឹប​ Manchester City គឺ​កីឡាករ​ Ferran Torresបាន​ផ្លាស់​មក​លេង​ឲ្យ​ក្លឹប​ Barcelona ជា​ផ្លូវ​ការ​នៅ​ក្នុង​ថ្ងៃ​នេះ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្លឹប​នេះ​ផ្ទាល់​។

កីឡាករ​រូប​នេះ​ បាន​ព្រមព្រៀង​ចុះ​កុងត្រា​ជា​មួយ​ Barca រយៈ​ពេល​ ៥ឆ្នាំ​ រហូត​ដល់ ថ្ងៃទី​៣០ ខែ​មិថុនា ​ឆ្នាំ​២០២៧ ដោយ​មាន​តម្លៃ​ផ្ដាច់​កុងត្រា​ជាង​ ១‌.១ពាន់​លាន​ដុល្លារ​ផង​ដែរ​។

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Daily Mail កីឡាករ​រូប​នេះ​បាន​​ចាក​ចេញ​ពី​ក្លឹប​ Man City ទៅ​កាន់​ Barca ដោយ​បាន​ព្រមព្រៀង​ក្នុង​តម្លៃ​ជាង​ ៧៤លាន​ដុល្លារ​។

Ferran Torres ទើប​មាន​វ័យ​២១ឆ្នាំ​ ដោយ​ចូល​ប្រឡូក​ក្នុង​វិស័យ​បាល់ទាត់​ក្រុម​ឈុត​ធំ​ នៅ​ឆ្នាំ​២០១៨ ដោយ​ធ្លាប់​ចូល​លេង​សរុប​បាន​ ១៤០ប្រកួត​ រក​គ្រាប់​បាល់​បាន​ ២៥គ្រាប់​ឲ្យ​ក្លឹប​ Valencia និង​ Man City៕

ប្រភព៖ Dailymail | FC Barcelona   ប្រែ​សម្រួល៖ ហ៊ីម រស្មី