កីឡាករ​ Barca ៧នាក់​ បាន​ឆ្លង​កូវីដ-១៩ បន្ទាប់​ពី​រក​ឃើញ​វិជ្ជមាន​ថ្មី​បន្ថែម​ ៣នាក់​ ក្នុង​ថ្ងៃ​នេះ​

  • 2021-12-29 13:15:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ថ្ងៃ​នេះ​ ក្លឹប​ Barcelona បាន​ធ្វើ​ការ​ប្រកាស​ រក​ឃើញ​កីឡាករ​របស់​ខ្លួន​ចំនួន​ ៣រូប​បន្ថែម​ទៀត​ បាន​ឆ្លង​ជំងឺ​កូវីដ​-១៩ បន្ទាប់​ពី​ធ្វើ​ PCR តេស្ត​ល្អិតល្អន់​រួច​រាល់​។

​សរុប​ទៅ​ Barcelona រក​ឃើញ​វិជ្ជមាន​កូវីដ-១៩​នេះ​លើ​កីឡាករ​របស់​ខ្លួន​ចំនួន​ ៧នាក់​ គិត​មក​ទល់​ពេល​នេះ​។

កីឡាករ​ទាំង​៣នាក់​ដែល​រក​ឃើញ​ឆ្លង​នៅ​ថ្ងៃ​នេះ​គឺ​ ខ្សែ​ប្រយុទ្ធ​ Ousmane Dembélé ខ្សែការពារ​ Samuel Umtiti និង​ខ្សែ​បម្រើ​ Gavi។ រី​ឯ​កីឡាករ​៤នាក់​ទៀត​រក​ឃើញ​ឆ្លង​នៅ​ថ្ងៃ​ច័ន្ទ​ និង​អង្គារ​ សប្ដាហ៍​នេះ​ មាន​ដូច​ជា​ ខ្សែការពារ​ Clement Lenglet ខ្សែការពារ​ Dani Alves ខ្សែការពារ​ Jordi Alba និង​ខ្សែការពារ​ Alejandro Balde ។

ទាក់ទង​នឹង​កីឡាករ​ដែល​បាន​ឆ្លង​កូវីដ-១៩នេះ​ Barca ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ ពួក​គេ​កំពុង​​មាន​សុខភាព​ល្អ​ធម្មតា​ទេ​ និង​ធ្វើ​ការ​ព្យាបាល​ ក៏​ដូច​ចត្តាឡីស័ក​នៅ​ផ្ទះ​របស់​ពួក​គេ​៕

ប្រភព៖ FC Barcelona | 90min   ប្រែ​សម្រួល៖ ហ៊ីម រស្មី