ផ្ទុះទីផ្សារជាថ្មី! កាក់ Floki ឡើងថ្លៃ ៣៥០០% ព្រោះសារដ៏ខ្លីរបស់ Elon Musk

  • 2021-12-30 06:52:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លុយគ្រីបតូក្មេងខ្ចី Santa Floki ដែលទើបបញ្ចេញលើទីផ្សារមិនដល់មួយខែស្រួលបួលផង បានផ្ទុះតម្លៃខ្លាំង ឡើងថ្លៃដល់ទៅ ៣៥០០% បន្ទាប់ពីសារខ្លីមួយរបស់ Elon Musk បានបង្ហោះលើ Twitter។

កាលពី ថ្ងៃទី២៦ ខែធ្នូ Elon Musk បានបង្ហោះរូបឆ្កែមួយក្បាលពាក់ខោអាវបុណ្យណូអែល និងភ្ជាប់សារថា “Santa Floki” ដែលរូបនិងអក្សរ គឺមានភាពស្រដៀងទៅនឹង កាក់គ្រីបតូ Santa Floki។

ក្រោយសារបានបង្ហោះ កាក់នេះបានឡើងតម្លៃយ៉ាងគំហុក ប្រមាណ ៣០០០% និងកើនឡើងបន្ថែមទៀត ៥០០% ត្រឹម ២៤ម៉ោង ដោយឡើងពីតម្លៃ $0.0000000129 ទៅដល់ $0.000001718 ក្នុង១កាក់ កាលពីថ្ងៃចន្ទ កន្លងទៅ។ នេះបើយោងទៅតាមទិន្នន័យពី CoinMarketCap។

គូរបញ្ជាក់ថា Santa Floki ជាកាក់គ្រីបតូ មួយក្នុងចំណោមគ្រីបតូ dog meme ជាច្រើន ដូចជា DogeCoin, Shiba Inu និង Akita Inu ជាដើម៕

ប្រភព៖ nypost   ប្រែ​សម្រួល៖ កុសល

អត្ថបទពេញនិយម