ក្រុមហ៊ុនល្បីៗទទួលគិតលុយជាគ្រីបតូ Bitcoin

  • 2022-01-02 05:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ននៅក្នុងទីផ្សាររូបិយប័ណ្ណអិចត្រូនិច Bitcoin មានចំនួន ១៨,៦លានកាក់។ ក្នុង ១ថ្ងៃមានចរាចរណ៍ទិញដូរឥតឈប់ឈរដល់ទៅ ៥២ពាន់លានដុល្លារឬស្មើនឹង ៩០ម៉ឺនកាក់ BTC ។ នេះបើយោងតាមរបាយការណ៍ពី coinmarketcap គិតត្រឹមថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២១។

អ៊ីចឹងបើទំហំជួញដូរ BTC មានច្រើនយ៉ាងនេះ តើមានក្រុមហ៊ុនធំៗណាខ្លះដែលទទួលចាយវាយរូបិយប័ណ្ណមួយនេះ? ដូចនេះ Sabay សូមលើកយកក្រុមហ៊ុនធំៗមួយចំនួនដែលនឹងប្រតិបត្តិការទូទាត់របស់ពួកគេដោយ​ប្រើ Bitcoin។

  • ក្រុមហ៊ុនទូទាត់ទូទាត់ និងផ្ទេរប្រាក់តាមអ៊ិនធឺណិតទូទាំងពិភពលោក PayPal Holdings, Inc.

  • ភោជនីយដ្ឋានកម្រិតអន្តរជាតិ Burger King

  • គេហទំព័រលក់ទំនិញអនឡាញ Etsy

  • ហាងលក់អាហារសម្រន់ KFC (ការទូទាត់ជា Bitcoin មានតាមតំបន់តែប៉ុណ្ណោះ)

  • ហាងកាហ្វេ Starbucks (កំពុងសាកល្បងដាក់ឱ្យទូទាត់ប្រាក់តាម Bitcoin ចាប់ពីឆ្នាំ២០២០)

  • Twitch សេវាកម្មវីដេអូ live stream របស់សហរដ្ឋអាមេរិច

  • Amatil Limited ក្រុមហ៊ុនធំមួយដែលចែកចែកចាយផលិតផលកូកាកូឡា

គួរបញ្ជាក់ថា ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla របស់ Elon Musk ក៏មានផែនការនឹងប្រើ Bitcoin ប៉ុន្ដែក្រោយមកក៏ប្រកាសថានឹងប្រើកាក់ Dogecoin ជំនួសវិញ កាលពីពាក់កណ្ដាល ខែធ្នូ កន្លងទៅ៕

អត្ថបទ៖ កុសល