Pepថា​ ការ​ប្រកួត​ប្រជែង​យក​ពាន​ PL មិន​ទាន់​បញ្ចប់​ទេ​ ទោះ​ Man City មាន​ពិន្ទុ​ដាច់​គេ​ក៏​ដោយ

  • 2021-12-30 12:24:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Pep Guardiola អ្នកចាត់​ការ​ក្លឹប​ Manchester City មិន​ជឿ​ថា​ ការ​ប្រកួត​ប្រជែង​យក​ពាន​ Premier League ត្រូវ​បាន​បញ្ចប់​ដូច​មនុស្ស​ជា​ច្រើន​បាន​លើក​ឡើង​ទេ​ ទោះ​ជា​នៅ​ខណៈ នេះ​ ក្រុម​លោក​មាន​ពិន្ទុ​ដាច់គេ​ក៏​ដោយ​។

លោក​ Pep បាន​និយាយ​ថា​៖" យើង​កំពុង​មាន​ទម្រង់​លេង​ល្អ​ ប៉ុន្តែ​ឥឡូវ​នេះ​វា​ទើប​តែ​ចុង​ខែ​ធ្នូ​ទេ​។ យើង​នៅ​សល់​ ៥៤​ពិន្ទុ​ ដែល​នឹង​ត្រូវ​ប្រកួត​យក​ទៀត​ ហើយ​នៅ​ក្នុង​ហ្នឹង​មាន​ប្រកួត​ពិបាក​ៗ​ច្រើន​ណាស់​ ដែល​យើង​ត្រូវ​ប្រឈម​​ទៀត​ "។

លោក​បាន​បន្ត​ថា​៖" អញ្ចឹង​ខ្ញុំ​មិន​ជឿ​អ្នកណា​ដែល​និយាយ​ថា​ ការ​ប្រកួត​ប្រជែង​ពាន​ PL នេះ​បាន​បញ្ចប់​​ហើយ​ ទេ​។ ព្រោះ​ថា​ Chelsea និង​ Liverpool គឺ​សុទ្ធ​តែ​មិន​មែន​ធម្មតា​ទេ​។ មួយ​ជា​ជើង​ឯក​ពាន​ អឺរ៉ុប​ និង​មួយ​ទៀត​ជា​គូរ​ប្រកួត​ប្រជែង​នឹង​យើង​ដ៏​ធំ​រាប់​ឆ្នាំ​ហើយ​។ គម្លាត​ពិន្ទុ​ ដោយ​សារ​ពួក​គេ​ធ្លាក់​ពិន្ទុ​អញ្ចឹង​មិន​ទាន់​ម៉េច​ទេ​ នេះ​គឺ​ដោយ​សារ​តែ​យើង​បាន​ឈ្នះ​ ១០​ប្រកួត​ជាប់​គ្នា​ទេ​ "។

នៅ​ខណៈ​នេះ​ Man City កំពុង​ឈាន​មុខ​គេ​នៅ​ក្នុង​ប្រកួត​ PL ដោយ​មាន​ ៥០ពិន្ទុ​ រី​ឯ​ក្លឹប​ Chelsea ឈរ​លើ​ចំណាត់​ថ្នាក់​ទី​២ មាន​៤២ពិន្ទុ​ Liverpool ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​៣ មាន​៤១​ពិន្ទុ​ រី​ឯ​ Arsenal ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​៤ មាន​៣៥ពិន្ទុ​ និង​ West Ham ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​៥ មាន​៣១​ពិន្ទុ​៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី